Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក ផ្អើល​ពេញ​វត្ត ! បូជាសព​ឧក្រិដ្ឋជន​អស់ ៣ នាក់ ស្រាប់តែ​ឪពុកម្តាយ​សព​ជន​ទី​៣ ចេញមក​តវ៉ា​នឹង​អាចារ្យ​ភ្លុក ព្រោះ​ខ្លាច​ច្រឡំ​សព​គ្នា (​វីដេអូ​)

​ភ្នំពេញ ៖ បើ​គិត​ត្រឹម​ម៉ោងជាង ២ រសៀល ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ នោះ​សាកសព​ឧក្រិដ្ឋជន​ជា​ចោរប្លន់​ទាំង​៤​នាក់ ដែល​ត្រូវបាន​ដឹក​យកមក​តម្កល់ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ត្រូវបាន​បូជា​ជា​បន្ត​បន្ទាប់មក ខណៈ​សព​ខ្លះ គ្រួសារ​ក៏បាន​មក​ទាន់ រៀបចំ​ដាក់​មឈូស​ត្រឹមត្រូវ និង​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ផងដែរ​។​

​ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ក្រោយពី​លោកតា​ចា​រ្យ​ភ្លុក បាន​បូជា​អស់​ចំនួន ៣ សព ក៏​ស្រាប់តែ​ឪ​ម្តាយ​ឧក្រិដ្ឋជន​ម្នាក់ ដែល​មក​មិនទាន់​សព​កូន​បូជា បាន​ឡាំប៉ា​ជាមួយ​លោកតា​ចា​រ្យ​ភ្លុក​ឡើង​ផ្អើល ព្រោះតែ​ពួកគាត់​ខ្លាច​លោក​អាចារ្យ​ភ្លុក​ឲ្យ​ធាតុ​ខុស​។​

​តែ​ទោះយ៉ាងណា បើតាម​លោកតា​អាចារ្យ​ភ្លុក បាន​និយាយ​យ៉ាងច្បាស់​ថា គាត់​មិនមែន​ការច្រឡំ​នោះទេ គឺ​គាត់​បូជា​ទៅតាម​លេខ​រៀង ដែល​ប៉ូលីស​បានកំណត់​ឲ្យ​គាត់​បូជា ព្រោះថា ធាតុ​សព​២​សព​ទៀត (​ទី​១ និង​ទី​២) ក៏​ក្រុមគ្រួសារ​គេ​មក​ទទួលយក​អស់ហើយ​ដែរ ដោយ​នៅសល់តែ​សព​មេខ្លោង​ឧក្រិដ្ឋ​ន​ម្នាក់​ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ពុំ​ត្រូវបាន​ក្រុមគ្រួសារ​ចូលខ្លួន មក​ទទួល​សាកសព​ទៅធ្វើ​បុណ្យ​នោះទេ ដែល​ទំនងជា ខ្លាច​ប៉ះពាល់​អាប់​កិត្តិយស​របស់​ពួកគេ​?៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×