Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ : ករណី​បុរស​ម្នាក់​ស្លាប់​មិនមែន​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩​ទេ​

​ភ្នំពេញៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤:០០ នាទី​មាន​ករណី​បុរស​ម្នាក់ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទទួល​មរណៈភាព​។ ករណី​បុរស​ដែល​ទទួលមរណភាព​ខាងលើ មិនមែន​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩​ទេ ។​


​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​បន្តថា អ្នកជំងឺ​ជា​ពលករ​ខាងលើ បាន​ចូលមក​កម្ពុជា តាម​ច្រក​សង្កែ ស្រុក​ម៉ាឡៃ កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១៥:៣០​នាទី ហើយ​ត្រូវបាន​បញ្ជូនមក​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ម៉ាឡៃ​សន្តិភាព ដោយ​មូលហេតុ​ពិបាក​ដកដង្ហើម (​ហត់​ដង្ហក់​ខ្លាំង​) ខ្សោយ​ខ្លាំង និង​មិនអាច​ដើរ​រួច ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ ជួយសង្គ្រោះ​ដោយ​ផ្តល់​អុកស៊ីសែន​ជំនួយ​ផ្លូវដង្ហើម​។ ដោយ​ស្ថានភាព​អ្នកជំងឺ​មិនបាន​ធូរស្បើយ​ទើប​ធ្វើការ បញ្ជូនមក​សង្គ្រោះ និង​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា​-​ជប៉ុន មង្គល​បូរី វេលា​ម៉ោង ២០:៥០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​។


​តាម​ការពិនិត្យ និង​សួរ​ប្រវត្តិ​អ្នកជំងឺ​របស់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី​បាន បញ្ជាក់ថា​៖ អ្នកជំងឺ​មាន​ប្រវត្តិ​ជក់បារី ពិសា​ស្រា និង​ធ្លាប់​កើត​ជំងឺ​រលាក​សួត តែ​ទទួល​ការ​ព្យា​ល​បាល​មិន ត្រឹមត្រូវ ព្រោះ​អ្នកជំងឺ​គ្មាន​លទ្ធភាព​ក្នុងការ​ព្យាបាល ហើយ​នៅពេល​មាន​បញ្ហា​ធ្ងន់ធ្ងរ ទើប​ក្រុមគ្រួសារ​សម្រេច ចិត្ត​វិល​ត្រឡប់មក​ស្រុកកំណើត វិញ​។ អ្នកជំងឺ​មាន​អាកា​រៈ និង​រោគសញ្ញា ហត់​ដង្ហក់​ខ្លាំង ពិបាក​ដកដង្ហើម ហើម ពេញ​ខ្លួន ឡេះឡះ និង​មាន​ទឹកនោម​តិច​។ ក្រុមគ្រូពេទ្យ​បានធ្វើការ​សង្គ្រោះ​ព្យាបាល និង​តាមដាន​អ្នកជំងឺ​ដោយ យកចិត្តទុកដាក់​តាម​លក្ខណៈ​បច្ចេកទេស​។ លទ្ធផល​នៃ​ការវិភាគ​ឈាម​បាន​បង្ហាញថា គ្រាប់​ឈាមក្រហម កំហាប់​ឈាម និង​មុខងារ​តម្រងនោម​ថយចុះ​ខ្លាំង (Creatinine 24.2mg dl)​។ ស្ថានភាព​អ្នកជំងឺ​មិនបាន​ធូរ / ស្បើយ និង​មានការ​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ​ជា​លំដាប់ ទោះបី​ក្រុមគ្រូពេទ្យ​ប្រឹងប្រែង​ព្យាបាល និង​សង្គ្រោះ​អស់ពី លទ្ធភាព រហូតដល់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៦:៥០ នាទី អ្នកជំងឺ​បានទទួល​មរណភាព ដោយ មូលហេតុ ជំងឺ​ហើម​សួត (Pulmonary oedema) និង​ខ្សោយតម្រងនោម ដំណាក់កាល​ចុងក្រោយ (Rernal failure end stage)​។​
​រដ្ឋបាលខេត្ត សូមបញ្ជាក់​ជូន​ផងដែរ​ថា ករណី​បុរស​ដែល​ទទួលមរណភាព​ខាងលើ មិនមែន​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩​ទេ ៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×