ខេត្តបាត់ដំបង ៖ ការចាប់ខ្លួនជនសង្ស័យ ឈ្មោះម៉ៅ សារ៉ូត ភេទប្រុស អាយុ ៣២ ឆ្នាំ មានមុខរបរអ្នកបើកឡានដឹកស្រូវបានធ្វើឡើងដោយកម្លាំងនគរបាលនៃស្នង ការដ្ឋានខេត្តបាត់ដំបងបន្ទាប់ ពីបានស៊ីដាច់លុយ ថ្លៃ ស្រូវចំនួន ៨៣ លាន ៧០ម៉ឺនរៀលហើយក៏គេចខ្លួនតែម្តងរហូត ដល់ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១ នេះទើបកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនបាន។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័ព្រហ្ម ទណ្ឌកម្រិត ស្រាលនៃ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងបានប្រាប់អ្នកសារព័ត៌មានថា យោងតាមបណ្តឹងរបស់ជនរងគ្រោះ។ ក្រោយមក នគរបាលពិតបានឃាត់ខ្លួនជនសង្ស័យ ក្រោយរំលោភលើសេចក្តីទុកចិត្តស៊ីដាច់លុយថ្លៃស្រូវគេផ្ញើ។ កម្លាំងជំនាញខេត្តបាត់ដំបងបានសហការជាមួយកម្លាំងខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យបាន នៅក្នុងភូមិសាស្ត្រខេត្ត បាត់ដំបង។
ជនសង្ស័យមានឈ្មោះម៉ៅ សារ៉ូត ភេទប្រុស អាយុ ៣២ឆ្នាំ មានមុខរបរអ្នកបើកឡានដឹកស្រូវ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកឯជនគ្រោះមានឈ្មោះអ៊ឹម កៅទី ភេទប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ ឃុំអូរកន្ធរ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។
លោកវរ:សេនីយ៍ឯក ឈឿង គឹមសុង បានបញ្ជាក់ថា÷ កាលពីថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ ២០២១ កន្លងមកជនសង្ស័យបានដឹកស្រូវរបស់ជនរងគ្រោះពីខេត្តកំពុងធំមកលក់់ឲ្យរោងម៉ាស៊ីនមួយកន្លែងនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង រួចប្រើល្បិចប្រាប់ម្ចាស់រោងម៉ាស៊ីន ថាលុយលក់ ស្រូវផ្ញើតាម ខ្លួនបានព្រោះជាបណ្តាំរបស់ម្ចាស់ស្រូវនៅកំពង់ធំ។
លោកបានអះអាងដាវត្ថុតាងបានមួយ ចំនួន ត្រូវបានដកហូតរួមមាន លោហៈ ធាតុពណ៌លឿងជាចិញ្ចៀន ខ្សែក និងខ្សែដៃចំនួន ៣ខ្សែ ក្រៅពីនេះមានលុយចំនួន ២០ដុល្លារ និងប្រាក់រៀលចំនួន ៩២០០០រៀល។ ចំណែកឯលុយរបស់ជនរងគ្រោះនៅសល់តែចំនួន ៧៥លានរៀលប៉ុណ្ណោះត្រូវសមត្ថកិច្ចប្រគល់ទៅឱ្យម្ចាស់ដើមវិញ។
ចំណែកជនសង្ស័ត្រូវកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖CEN




