Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​ជា​បុរស​ជនជាតិ​ចិន បានសម្លាប់​អា​រក​ទៅលើ​នារី​ខ្មែរ​ដែលជា​គូរ​ស្នេហ៍​ស្លាប់​

បន្ទាយមានជ័យ ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ព្រោះ​មាន​បុគ្គលិក​ស្ត្រី​កាស៊ីណូ​នៅ​ប៉ោយប៉ែត ត្រូវបាន​ស្លាប់​នៅក្នុង​បន្ទប់​ជួល នៅ​ម៉ោង​៩​យប់​ថ្ងៃទី​០២​មីនា​២០២១ នេះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ ម្តុំ​គ្លីនិក​នគរ​រាជ្យ ក្នុង​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

យោងតាម​ប្រភព ព័ត៌មាន​បានឱ្យដឹងថា ស្រី្ត​រងគ្រោះ​មានឈ្មោះ ហួន ស្រី អាយុ​២២​ឆ្នាំ​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កាស៊ីណូ​មួយ​ម្តុំ​នាគ​ទិព្វ​២ ផ្នែក SlotSuper Machine​។ ការស្លាប់​របស់​នាង​សង្ស័យ​តាំងពីព្រឹក​មកម្ល៉េះ ព្រោះ​ល្ងាច​ហើយ​ទើប​ដឹង ពេល​មាន​មនុស្ស​ទៅ​គោះទ្វារ​ទៅរក​នៅ​បន្ទប់​ជួល​នោះ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×