Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង​បើក​មិន​ប្រយ័ត្ន​រេ​ចង្កូត​ឡើង​ខឿន​ផ្លូវ ទៅបុក​បង្គោល​ស្លាក​ប៉ាន់​ណូ បណ្ដាល​ឲ្យ​បាក់​អស់​១​ដើម​

​ភ្នំពេញ ៖ រថយន្ត​ដឹក​ខ្សាច់​ធុន​ធំ​មួយគ្រឿង​បើក​លឿន​ពេក​មិន​ប្រយ័ត្ន​បាន រេ​ចង្កូត​ឡើង​ខឿន​ផ្លូវ​ជ្រុល​ទៅបុក​ស្លាក​ប៉ាន់​ណូ​របស់​ក្រុមហ៊ុន Smart បណ្ដាល​ឲ្យ​បាក់​អស់​១​ដើម និង​ខូចខាត​ទ្រូងផ្លូវ​យ៉ាងដំណំ ។ ចំណែក​តៃកុង​រថយន្ត​បង្ក​ត្រូវ​សម​ត្ត​កិច្ច​ឃាត់​បាន​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១​និង​០០​នាទី​យប់​ថ្ងៃទី ០២ ខែ មីនា ឆ្នាំ​២០២១ នៅតាម​បណ្ដោយ​ផ្លូវ វេ​ង​ស្រេង ត្រង់ចំណុច ស្តុ​ប​សេះ​មាស ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​បើតាម​ប្រភព​ព័​ត៌​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហី​យ៉ាន់​ដាយ​ដឹក​ខ្សាច់​ធុន​ធំ​មួយគ្រឿង ក្បាល​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3F-0973 ធ្វើដំណើរ​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ទំនងជា​ងងុយដេក​បាន​រេ​ចង្កូត​ទៅខាង​ធ្វេ​ង​ដៃ ឡើងលើ​ខឿន​ផ្លូវ​ជ្រុល​ទៅបុក​បង្គោល​ស្លាក​ប៉ាន់​ណូ របស់​ក្រុមហ៊ុន Smart បាក់​អស់​១​ដើម ចំណែក​ខឿន​ផ្លូវ​និង​ឥដ្ឋការ៉ូឡា រង​ការខូចខាត​យ៉ាងដំណំ ។​
​តែ​សំណាងល្អ មិន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ក្រុង ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក នៅ​ខាង​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

×