Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទ​អន្តរាគមន៍​របស់​តំណាង​អចិន្ដ្រៃយ៍​កម្ពុជា ឆ្លើយតប ទៅនឹង​គណនី​:​ប្រតិភូ​សហភាព​អឺរ៉ុប និង​បារាំង

​ទីក្រុង​ហ្សឺ​ណែវ ៖ បទ​អន្តរាគមន៍ របស់​ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ដ្រៃយ៍​កម្ពុជា អាន សុខ​ឃឿន នា​សម័យប្រជុំ​លើក​ទី​៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របៀបវារៈ​ទី​២ : កិច្ចពិភាក្សា​ទូទៅ -​សិទ្ធិ​ឆ្លើយតប ទៅនឹង​គណនី​:​ប្រតិភូ​សហភាព​អឺរ៉ុប និង​បារាំង -​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ ២០២១ ទីក្រុង​ហ្សឺ​ណែវ​។​

ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា បាន​មានប្រសាសន៍ថា គណៈប្រតិភូ​យើងខ្ញុំ​សូម​ប្រើប្រាស់​សិទ្ធិ​ឆ្លើយតប​ទៅនឹង​គណៈប្រតិភូ​សហភាព​អឺរ៉ុប និង​បារាំង​។​

​កម្ពុជា​គាំទ្រ​និង​លើកទឹកចិត្ត​ឱ្យមាន​កិច្ចសន្ទនា ដែល​ផ្អែកលើ​ការពិត និង​វាយតម្លៃ​លើ​ប្រទេស នីមួយៗ ដោយ​ប្រុងប្រយ័ត្ន សត្យានុម័ត មិន​ជ្រើសរើស​តែមួយ​ជ្រុង មិន​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម និង​ផ្អែកលើ​ប្រភពព័ត៌មាន​ដែល​បាន​ផ្ទៀងផ្ទាត់ ។​

​យើងខ្ញុំ​កត់សម្គាល់​ដោយ​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​គណៈប្រតិភូ​ខាងលើ ដែល​មិនបាន ពិគ្រោះ​ឱ្យបាន​ពេញលេញ​ជាមួយ “​ឯកសារ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​” ដែល​ស្ថាន បេសកកម្ម​កម្ពុជា​បានផ្តល់​ជូន​កន្លងមក​។ ឯកសារ​ដ៏​សំខាន់​នេះ​បាន​រំលេច​នូវ​ឧ​ត្ត​មា​នុ​វត្ត​ន៍ របស់​កម្ពុជា លើ​ទិដ្ឋភាព​ជាច្រើន​ក្នុង​វិស័យ​សិទ្ធិមនុស្ស រួមមាន កិច្ចសហប្រតិបត្តិការ​ស្ថាបនា របស់​កម្ពុជា​ជាមួយនឹង​យន្តការ​សិទ្ធិមនុស្ស​ទាំងអស់ និង​ការឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​ចំនួន​ឆ្លង​មិន​ដល់ ១.០០០ ករ​ណ៏ ហើយ​គ្មាន​អ្នកស្លាប់ និង​គ្មាន ការបិទ​ប្រទេស​។​

​ការចោទប្រកាន់ថា​លំហ​នយោបាយ​ត្រូវបាន​រឹតត្បិត ពុំ​ត្រឹមត្រូវ​ទេ ព្រោះ​អតីត​អ្នកនយោបាយ ពី​បក្សប្រឆាំង​ចំនួន​១៤​រូប បានទទួល​ការផ្តល់​នីតិសម្បទា​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដោយ ខ្លះ​បាន​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​មាន​វត្តមាន​ស្រាប់ ហើយ ខ្លះ​បាន​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច នៅក្នុង​ការបោះឆ្នោត​នា​ឆ្នាំ​ខាងមុខ​។ ផ្ទុយទៅវិញ លំហ​នយោបាយ​បើកទូលាយ​ទាំងនេះ​បែរជា​ត្រូវបាន​រាំងខ្ទប់​ដោយ​ថ្នាក់ដឹកនាំ បក្សប្រឆាំង​ខ្លួនឯង​ទៅវិញ ដោយបាន​ប្រកាស​ជា​សាធារណៈ​ចាត់ទុក​រាល់​សមាជិក​ទាំ​ង​ឡាយ ណា​ដែល​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ គឺជា “​ជន​ក្បត់ ”​។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ដែលមាន​សមាសភាព​ម​ក​ពី​គណបក្សកាន់អំណាច និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ១៥ ផ្សេងទៀត គឺជា​ឧទាហរណ៍​មួយទៀត​នៃ​ប្រព័ន្ធ​ពហុបក្ស នៅ​កម្ពុជា ដែលជា​កិច្ចប្រឹងប្រែង​បន្ត​លើកកម្ពស់​តម្លាភាព យុត្តិធម៌​សង្គម និង​សេវាសាធារណៈ​។​

​សវនាការ​លើ​ករណី លោក កឹម សុខា ដែល​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព​និង​ការចូល រួម ត្រូវបាន​ផ្អាក​តប​តាម​សំណើ​របស់​មេធាវី​ការពារ​ជនជាប់ចោទ ដោយ​មូលហេតុ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​១៩​។ កាលបរិច្ឆេទ​បើកសវនាការ​ឡើងវិញ​នឹងត្រូវ​សម្រេច​ទៅតាម​ឆន្ទា​នុ​សិទ្ធ របស់​តុលាការ​ឯករាជ្យ ដោយ​ពិចារណា​លើ​កង្វល់​នៃ​ជំងឺ​រាតត្បាត​ដែល​កំពុង​កើតមាន និង ការផ្តល់​អាទិភាព​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែលមាន​ការឃុំខ្លួន​បណ្តោះ​អាសន្ន​។​

​ការជំនុំជម្រះ​ដែលមាន​ជនជាប់ចោទ​ច្រើន​គឺ​ជាប់​ពាក់ព័ន្ធ​នឹង ផែនការ​ផ្តួលរំលំ​នៅ​ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ​២០១៩” ដែលជា​ព្រឹត្តិការណ៍​មាន​ទ្រង់ទ្រាយ​ជា​រដ្ឋប្រហារ ប៉ុន្តែ​ត្រូវបាន​ទប់ស្កាត់​ទាន់ ពេលវេលា​។ គម្រោង​នោះ​ត្រូវបាន​រៀបចំ​ឱ្យ​ប្រព្រឹត្តឡើង ដោយ ទណ្ឌិត សម រង្ស៊ី ដែល​ត្រូវ បាន​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឡើង​ថ្លែង​ថ្កោលទោស នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ ចំពោះ​ការប្រើប្រាស់​សម្តី​បរិហារកេរ្តិ៍ និង​ញុះញង់​ឱ្យ​ផ្ដួល រំលំ​រដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​។ ករណី​ខាងលើនេះ​ពុំមែន​ជា​បញ្ហា​សិទ្ធិមនុស្ស​នោះទេ តែ ជាការ​អនុវត្ត​ច្បាប់ ដើម្បី​ធានា​សន្តិសុខ​ជាតិ ស្របតាម​មាត្រា​៤៥១ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ របស់​កម្ពុជា​។ ចុងចោទ​មានឱកាស​ពេញលេញ​ចូលរួម​សវនាការ រួមទាំង​មាន​សិទ្ធិ​ទទួលបាន មេធាវី​ការពារ និង​ដាក់​ភស្តុតាង​ដោះ​បន្ទុក ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន​នូវ​ការ​ជំនុំ ជម្រះ​ស្របតាម​ច្បាប់ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។​

​ការចូលរួម​ជាមួយ​គ​ណ​បក្សនយោបាយ និង​អង្គការ​ណាមួយ ពុំមែន​ជាការ​ផ្តល់​សិទ្ធិ​ឱ្យ​បុគ្គល ណា​ម្នាក់​ធ្វើ​សកម្មភាព​ដោយ​និ​ទណ្ឌ​ភាព​ឡើយ​។ បទល្មើស​ដែលមាន​ចែង​ក្នុង​ច្បាប់ គឺជា​បទ ល្មើស ហើយ​មិនអាច​ប្រើប្រាស់​ជាទ​ឡឺ​ករ​ណ៍​សម្រាប់​គោលបំណង​ផ្សេង​បានឡើយ​។ បើ​គេ ចាត់ទុក​ការអនុវត្ត​ច្បាប់​គឺជា​ការ​រឹតត្បិត​សេរីភាព គឺជា​ការ​បន្ទាប​តម្លៃ​នៃ​គោលការណ៍ នីតិរដ្ឋ និង​ការអនុវត្ត​ដោយ​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ទាំងអស់​។​

​ចុងបញ្ចប់ ការតស៊ូ​មតិ​គាំពារ​សិទ្ធិមនុស្ស​ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុនសិន​។ គេ​មិនត្រូវ​ប្រើប្រាស់​បញ្ហា​សិទ្ធិមនុស្ស​ជា​អាវុធ​នយោបាយ​វាយប្រហារ​ប្រទេស​ផ្សេង ជាមួយនឹង ស្តង់ដារ​ពីរ​ឡើយ ប្រសិនបើ​យើងទាំងអស់គ្នា​ចង់​រក្សា​បាន​នូវ​បរិយាកាស​នៃ​ការទុកចិត្ត និង ភាពជឿជាក់​បាន​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​ដ៏​ឧត្តុង្គឧត្តម​មួយ​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×