Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​សព​ត្រូវ​រំលាយ​រួច ស្រាប់តែ​បងប្រុស​មេ​ខ្នោ​ង​ឧក្រិដ្ឋជន ចេញមុខ​បង្ហោះ​សារ​ខ្លីៗ​ចំនួន​៣ និង​ភ្ជាប់​រូបថត​គ្រួសារ​ដាក់ថា​…

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ ១១ នាទី មាន​ករណី​ប្លន់​ជំរិត​លុយ ១ លាន​ដុល្លារ ដ៏​រន្ធត់ នៅ​ចំណុច​ភូមិគ្រឹះ​មួយ​ក្នុង​បុរី​អង្គរ​ភ្នំពេញ ប៉ុន្តែ ទោះយ៉ាងណា អំពើ​ប្លន់​ប្រដាប់អាវុធ​នេះ គឺ​ពុំបាន​សម្រេច​នោះទេ ដោយ​ឧក្រិដ្ឋជន​ជា​ចោរប្លន់​ទាំង​៤​នាក់ ត្រូវបាន​បាញ់សម្លាប់​នៅនឹងកន្លែង ដោយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​លុះ​មកដល់​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ ម្សិលមិញ សាកសព​ឧក្រិដ្ឋជន​ទាំង​៤​នាក់ ត្រូវបាន​ដឹកបញ្ជូន​មក​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​ធ្វើបុណ្យ​។ ហើយ​ក្នុងនោះ គេ​ក៏បាន​សង្កេតឃើញ​មានតែ​សាកសព​ជនល្មើស​ចំនួន ៣ នាក់ ប៉ុណ្ណោះ ដែល​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលស្គាល់ និង​យក​ធាតុ​រៀងៗ​ខ្លួន ក្រោយ​អាចារ្យ​ភ្លុក​បូជា​រួច​។​

​តែ​ដោយឡែក សាកសព​មេខ្លោង​នៃ​ករណី​ប្លន់​ជំរិត​ឈ្មោះ អុ​ឹ​ម សុវណ្ណ​រិ​ទ្ធ គឺ​ពុំ​ត្រូវបាន​សាច់ញាតិ​ណា​ម្នាក់ មក​ទទួល​ដឹងឮ​ឡើយ ដែល​ប្រហែល​ខ្លាច​អាប់​កិត្តិយស​? ហេតុ​ទើប​លោកតា​អាចារ្យ​ភ្លុក សម្រេច​បូជា​ចុងក្រោយ​គេ​។​

​យ៉ាងណាមិញ ក្រោយ​សាកសព​មេខ្លោង​ខាងលើ ត្រូវបាន​បូជា​រួច គេ​ក៏​ស្រាប់តែ​បាន​ប្រទះឃើញ​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​ប្រហែល​ត្រូវជា​បងប្រុស​របស់​មេ​ខ្នោ​ង​ឧក្រិដ្ឋជន អ៊ឹម សុវណ្ណ​រិ​ទ្ធ បាន​ភ្ជាប់​សារ​ទី​១​ថា​៖ «I’m Sorry» រីឯ​សារ​ទី​២ បានសរសេរថា «I can not accept the truth sorry» និង​សារ​ទី​៣ បាន​បង្ហោះ​នូវ​រូបភាព​ថត​អង្គុយ​ជុំ​គ្រួសារ ដែលមាន​ឪពុកម្តាយ និង​ក្មេងប្រុស​២​នាក់ ដែល​ក្នុងនោះ​មាន​ម្នា​ក់អាក់​អក្សរ RIP និង​ពាក្យ​ថា «​លា​រហូត​ហើយ​»​។​

​តែ​ទោះយ៉ាងណា មកទល់ពេលនេះ អត្តសញ្ញាណ​ឪពុកម្តាយ​របស់​មេ​ខ្នោ​ង​វ័យក្មេង​ខាងលើនេះ គឺ​ពុំទាន់​ត្រូវបាន​ប្រភព​ណាមួយ​បញ្ចេញ​ឲ្យ​ដឹង​នៅឡើយ​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×