Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​បី​មាន​កំណើន បី​ថយចុះ និង​មួយទៀត​រក្សា​ថ្លៃថេរ​ដដែល​

​ភាគហ៊ុន​បី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) ហ្ក្រេ​ន​ធ្វី​ន (GTI) និង​ផេស​ថិ​ក (PEPC)​នៅ​ថ្ងៃ​អង្គា​រ៍​នេះ មាន​កំណើន​ដល់​៦.០៦០​រៀល ៣.៣០០​រៀល និង​២.៩៦០​រៀល​។​

​ផ្ទុយទៅវិញ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំបេញ (PPAP) បន្ត​មានការ​ធ្លាក់ចុះ រួម​ជាមួយនឹង​ភាគហ៊ុន​ពីរ​ទៀត តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង​អេស៊ីលីដា ABC មក​ត្រឹម​១២.១៨០​រៀល ១.៥៩០​រៀល និង​១៦.៨០០​រៀល រៀង​គ្នា​។​
​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​រក្សា​ថ្លៃថេរ​ដដែល​។ ត្រឹម​ពេល​ផ្សារ​បិទ​ថ្ងៃនេះ ស​ន្ទ​ស្ស​ន៏​ផ​.​ម​.​ក​. បន្ត​ថយចុះ ០,១២% បន្ថែមទៀត​មក​ត្រឹម ៦៣៦,១២​ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​គឺ ១៧៥,៣៧ លាន​រៀល ដែល​គ្រប់​ដណ្តប់​ដោយ PWSA PAS និង​ABC នៅ​ភាគរយ​ប្រហាក់ប្រហែលគ្នា ពី​២៣% ដល់​២៦%៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×