ករណីក្រុមឧក្រិដ្ឋជនចំនួន៤ នាក់ ប្រដាប់ដោយកាំភ្លើងវែង១ ដើម និងខ្លី ២ ដើម រៀបគម្រោងចូលប្លន់ចាប់ជំរិតទារលុយ ១ លានដុល្លារ នៅចំណុចភូមិគ្រឹះ ក្នុងបុរីអង្គរភ្នំពេញ ប៉ុន្តែ ត្រូវបានកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប បណ្តាលឲ្យពួកគេស្លាប់ក្រោមគ្រាប់កាំភ្លើងដេករដូករណែល នៅនឹងកន្លែងកើតហេតុនោះ ពេលនេះ មន្ត្រីនគរបាលបានបង្ហើបឲ្យស្គាល់អត្តសញ្ញាណក្រុមឧក្រិដ្ឋជនចាប់ជំរិតទាំង៤នាក់ហើយ។
អត្តសញ្ញាណក្រុមឧក្រិដ្ឋជនចាប់ជំរិតទាំង ៤ នាក់ រួមមាន៖ ទី ១. ឈ្មោះ អ៊ឹម សុវណ្ណ រិ ទ្ធ អាយុ ២២ ឆ្នាំ ជា មេខ្លោង និងកាន់ប័ណ្ណសម្គាល់ជា មន្ត្រីយោធា មានឋានន្តរស័កថ្នាក់វរសេនីយ៍ត្រី តែទោះយ៉ាងណា បញ្ជាការដ្ឋានអង្គរក្ស បានធ្វើការបដិសេធ ដោយអះអាងថា ប័ណ្ណដែលជនល្មើសរូបនេះប្រើប្រាស់ គឺជាប័ណ្ណក្លែងក្លាយ និងក៏មិនមានឈ្មោះនៅក្នុងបញ្ជាការដ្ឋានអង្គរក្សឡើយ ។ ទី ២. ឈ្មោះ រី ពីសី អាយុ ៣០ ឆ្នាំ ស្នាក់ នៅផ្ទះ លេខ ១២៨ ផ្លូវលំ ភូមិ ព្រែក រង សង្កាត់ កំពង់ សំណាញ់ ក្រុង តា ខ្មៅ ខេត្តកណ្តាល ។ ទី ៣. ឈ្មោះ ម៉ូ វ ផានិត អាយុ ២៣ ឆ្នាំ មុខរបរ ជាង រថយន្ត ស្នាក់ នៅផ្ទះ ជួល នៅ ក្រោយ វត្ត តា ខ្មៅ ក្រុង តា ខ្មៅ ខេត្តកណ្តាល និង មានស្រុក កំណើត នៅ ភូមិ ព្រៃ ពង្រ ឃុំរ ការ កោះ ស្រុក កង ពិសី ខេត្ត កំពង់ ស្ពី និង ទី ៤. ឈ្មោះ រ៉ ន ភា រុណ អាយុ ២១ ឆ្នាំ នៅផ្ទះ គ្មាន លេខ ភូមិ ព្រែក សំរោង សង្កាត់ តា ខ្មៅ ក្រុង តា ខ្មៅ ។
សូមបញ្ជាក់ថា គិតមកទល់ម៉ោងជាង ៤ ល្ងាច ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ សពឧក្រិដ្ឋជនទាំង៤នាក់ ត្រូវបានលោកអាចារ្យភ្លុកនៅវត្តទឹកថ្លា បានបូជារួចរាល់ ដោយក្នុងនោះ សពចំនួន៣ ត្រូវបានឃើញគ្រួសារមកទទួលស្គាល់ និងយកធាតុរៀងៗខ្លួន ដោយឡែកតែសពមេខ្នោងឧក្រិដ្ឋជនចាប់ជំរិតទេ ដែលពុំឃើញមានក្រុមគ្រួសារ សាច់ញាតិមកទទួលស្គាល់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











