Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Smart គាំទ្រ​អតិថិជន​ដោយ​ផ្ដល់​ទិន្នន័យ​បន្ថែម​តាមរយៈ​ការបញ្ចូល​ទឹកប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​សេវា​ដឹក​ជ​ញ្ជូន Smart @Home ដោយ​ឥតគិតថ្លៃ​

​រាជធានី​ភ្នំពេញ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ – ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា​ជម្រុញ​ពលរដ្ឋ​កម្ពុជា​ឲ្យ​បន្ត​រក្សា​គម្លាត​សុវត្ថិភាព អំឡុងពេល​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយមាន​ផ្ដល់​ទិន្នន័យ​អ៊ិន​ធឺ​ណិ​ត​បន្ថែម​សម្រាប់​អតិថិជន នៅ​រាល់​ពេលដែល​ពួកគេ​ប្រើប្រាស់​ជម្រើស​បញ្ចូល​ទឹកប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ណាមួយ​។​

​អតិថិជន​ទាំងអស់ ដែល​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​ចំបង​របស់​ពួកគេ​យ៉ាងតិចណាស់ ១​ដុល្លា ២៥​សេន តាមរយៈ​កម្មវិធី SmartNas គេហទំព័រ Smart ឫ Zero balance portal របស់​ក្រុមហ៊ុន Smart នឹង​ទទួលបាន​ទិន្នន័យ​អ៊ិន​ធឺ​ណិ​ត​ឥតគិតថ្លៃ​ចំនួន ១ GB ទៅក្នុង​គណនី​របស់​ពួកគេ បន្ថែម​ទៅលើ​ទិន្នន័យ​អ៊ិន​ធឺ​ណិ​ត​ដែល​ពួកគេ​ទទួលបាន​ពី​គម្រោង​ភ្ជាប់​ជាមួយ Smart​។​
​កម្មវិធី SmartNas ដែលជា​កម្មវិធី​លើ​ទូរស័ព្ទដៃ​ដែល​អនុញ្ញាតឱ្យ​អតិថិជន Smart អាច​ពិនិត្យមើល​ការប្រើប្រាស់​ទិន្នន័យ ទឹកប្រាក់ គ្រប់គ្រង និង​ផ្លាស់ប្តូរ​គម្រោង​ភ្ជាប់ ឫ​ការ​ជាវ​សេវា​ណាមួយ គឺជា​កម្មវិធី​ទូរស័ព្ទដៃ​ទទួលបាន​ការពេញនិយម​បំផុត​នៅ​កម្ពុជា ដោយមាន​អ្នកប្រើប្រាស់​រាប់រយ​សែន​នាក់​ជា​រៀងរាល់ខែ​។ អតិថិជន​អាច​ទាញយក​កម្មវិធី​នេះ​បាន​តាម រយៈ​http://smarturl.it/SmartNas?IQid=facebook​។​

​ការបញ្ចូល​ទឹកប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គឺជា​ជម្រើស​ដ៏​ងាយស្រួល និង​ជួយ​អ្នកប្រើប្រាស់ រក្សា​ការទំនាក់ទំនង​របស់​ពួកគេ​ឲ្យ​កាន់តែ​សកម្ម​តាម​តម្រូវការ អំឡុងពេល​ដ៏​លំបាក​នេះ​។ អ្វីដែល​អតិថិជន​ត្រូវធ្វើ​គឺ​គ្រាន់តែ​ជ្រើសរើស ជម្រើស​នៃ​ការទូទាត់​ប្រាក់​របស់​ពួកគេ​ជាមួយ ផាយ ផេ (Pi Pay) អា​លី​ផេ (Alipay) អេ ប៊ី អេ ផេ (ABA Pay) ឫ កាត​ឥណទាន​/​កាត​ឥណ​ពន្ធ ហើយ​ជ្រើសរើស​ចំនួន​ទឹកប្រាក់​សម្រាប់​បញ្ចូល ច្រើនជាង ១​ដុល្លា ២៥​សេន ដើម្បី​ទទួលបាន​ទិន្នន័យ​បន្ថែម​ឥតគិតថ្លៃ​នេះ​។ ការផ្តល់ជូន​នេះ​ចាប់ផ្តើម​ពីថ្ងៃ​នេះ​រហូត ដល់​ថ្ងៃទី ៣១ ខែឧសភា​។​
​លោកស្រី Mila Jivkova Kusheva នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ «​អក្ខរកម្ម និង​ទម្លាប់​ឌីជីថល​នៅ​កម្ពុជា​គឺមាន​កំរិត​ខ្ពស់ ហើយ​ការ​ផ្ទុះឡើង​ចុងក្រោយ​បំផុត​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​នៅ​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ​បង្ហាញ​យ៉ាងច្បាស់​ថា ដំណោះស្រាយ​ងាយស្រួល​បំផុត​តាម បណ្ដាញ​អន​ឡាញ​គឺជា​តម្រូវ​ការចាំបាច់​បំផុត​។ ដើម្បី​ចូលរួមចំណែក យើង​ចង់​ធានា​ឲ្យ​បាន​ថា​អតិថិជន​របស់​យើង​ប្រើ​ជម្រើស​បញ្ចូល​ទឹកប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងនេះ ដើម្បី​កាត់បន្ថយ​ទំនាក់​ទំ​ទង​ជាមួយ​សាច់ប្រាក់ ឫ​កាត​កោស ដូច្នេះ​នេះ​យើង​សូម​ផ្តល់ជូន​ទិន្នន័យ​បន្ថែម ចំនួន ១ GB ទៅលើ​ទិន្នន័យ​សេវាកម្ម​ដែល​យើង​ផ្តល់ជូន​ស្រាប់​។​»

​សេវាកម្ម​មួយ​ផ្សេងទៀត ដែល​កំពុង​ពេញនិយម​អំឡុងពេល​នៃ​ការរក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា គឺ​សេវាកម្ម Smart @Home ដែលជា​សេវាកម្ម​ភ្ជាប់ Wi-Fi នៅតាម​គេហដ្ឋាន​ងាយស្រួល​បំផុត ។ ដើម្បី​គាំទ្រ​ដល់​អតិថិជន​នៅតាម​ខេត្ត ដែល​ទទួលរង​ផលប៉ះពាល់​ភាគច្រើន​គឺ​នៅ​រាជធានី​ភ្នំពេញ និង​កណ្តាល​ក្រុមហ៊ុន Smart កំពុងផ្តល់​ជូន​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​រហូតដល់ ៥ ដុល្លារ​ក្នុង​មួយគ្រឿង ប្រសិនបើ​មាន​ការបញ្ជាទិញ​តាមរយៈ កម្មវិធី Nham24 ឬ កម្មវិធី eGets នៅ​ចន្លោះ​ថ្ងៃទី​៣ ខែមីនា ដល់​ថ្ងៃទី​១៥ ខែមីនា​។​

​លោកស្រី Mila បាន​បន្ថែមទៀតថា​៖ «​មនុស្ស​ជាច្រើន​ស្ថិតក្នុង​ការធ្វើ​ច​ត្តា​ឡី​ស័ក ឫ​ធ្វើការ ឫ​សិក្សា​ពី​គេហដ្ឋាន ខណៈពេល ដែល​ពួកគេ​កំពុង​ដើរតួនាទី​របស់​ពួកគេ ដូច្នេះ​ដើម្បី​ធានា​ឲ្យ​បាន​ថា​មិនមាន​ការធ្វើដំណើរ និង​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ឡើយ​នោះ នៅ​ក្រុមហ៊ុន Smart យើង​ចង់​ផ្តល់ជូន​នូវ​ជម្រើស​ងាយស្រួល និង​សុវត្ថិភាព​បំផុត ដើម្បី​ជួយ​ពួកគេ​រក្សា​ទំនាក់ទំនង​ជាមួយ​គ្រួសារ និង​ការងារ​។​»

​សេវាកម្ម Smart @Home អនុញ្ញាតឱ្យ​អតិថិជន​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​សេវាកម្ម Wi-Fi នៅតាម​គេហដ្ឋាន​ដោយ​មិនចាំបាច់​ចំណាយ​ថវិកា និង​ភាពស្មុគស្មាញ​នៃ​ការតំឡើង​បណ្តាញ​អុ​ិ​ន​ធឺ​ណិ​ត​នៅក្នុង​ផ្ទះ​របស់​ពួកគេ ឡើយ​។ សេវាកម្ម Smart @Home ប្រើ​ស៊ីម​ទូរស័ព្ទ​ចល័ត (Sim Cards) ដើម្បី​ចែកចាយ​សេវា​អុ​ិ​ន​ធឺ​ណិ​ត​នៅតាម​គេហដ្ឋាន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​

​អំពី​ក្រុមហ៊ុន Smart

​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​

​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​

​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។ Smart ជីវិត​រស់​រវើក​!​ ​

​ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថី​ព្រះមុនីវង្ស​, ទន្លេបាសាក់​, ខណ្ឌចំការមន​, ភ្នំពេញ​, កម្ពុជា​
​ទូរស័ព្ទ​: +855 10 201 000
www.smart.com.kh

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​
​លោក ​គាំ ទី​វា​
​ទូរស័ព្ទ​៖​ ​+855 10 202 271
​អ៊ី​ម៉ែ​ល​៖​ ​koam.tivea@smart.com.kh៕

×