Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៣​នាក់​ករណី​ឃាតកម្ម​កាប់​មួយ​កាំបិត ដាច់​ក​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​, ជនដៃដល់​មិនទាន់​សារភាព​

​ពោធិ៍សាត់​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ថ្លែងថា សមត្ថកិច្ច​កិច្ច​បំបែកសំណុំរឿង​បាន​ហើយ ដោយ​ឃាត់ខ្លួន ជនដៃដល់ និង​បក្សពួក​បាន​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​កាប់​មួយ​កាំបិត ដាច់​ក​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ នៅ​ក្រុង​ពោធិ៍សាត់ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅ​។ ជនដៃដល់​ម្នាក់​មិនទាន់​សារភាព ខណៈ​២​នាក់​ទៀត សារភាព​ទម្លាក់​ដាក់​ជ​ន​ដៃដល់ ជា​អ្នកនា​ក់កាប់​ជនរងគ្រោះ​ដោយផ្ទាល់​ដៃ​។​

​ប្រតិបត្តិការ​ខាងលើនេះ ធ្វើ​ឡើងជា​បន្តបន្ទាប់ ក្នុង​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ ក្រោយ​ទទួលបាន​បទបញ្ជា ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ឯក យឹម ស៊ា​ង​ហៃ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បានឱ្យដឹងថា កាលពី​វេលា​ម៉ោង ២២៖៣០​នាទី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ទល់មុខ​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ស្ថិត​ក្នុងភូមិ​ស្ថានីយ៍ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ មាន​ករណី​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​កាប់​មួយ​កាំបិត​បណ្តាលឱ្យ​ជនរងគ្រោះ​ឈ្មោះ ជួប សុខលី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្របៅ​ជ្រុំ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្លាប់​នៅនឹងកន្លែង​កើត​។ ដោយឡែក មិត្ត​ភក្ត្រ​របស់​ជនរងគ្រោះ​ម្នាក់ទៀត ទទួលរង​របួសធ្ងន់ ខណៈដែល​ពួកគេ កំពុងតែ​ជ្រក​នៅក្រោម​ម្លប់​ដើម​ព្រីង នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​លោក​អធិការ​បាន​បន្តថា ដោយបាន​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​ឈានដល់ ការឃាត់ខ្លួន​ជនដៃដល់ និង​បក្សពួក​បាន​ចំនួន​៣​នាក់ ទី​១ ឈ្មោះ កោះ បញ្ញា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ពភ្លាក់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ (​ជនដៃដល់​, មិនទាន់​សារភាព​) ទី​២ ឈ្មោះ ធុជ វុទ្ធី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ និង​ទី​៣ ឈ្មោះ សារឿន រដ្ឋា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ជុំវិញ​ករណី​ឃាត​កម្មនេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បាននិងកំពុង​ធ្វើការ​សួរនាំ​ជនសង្ស័យ​ទាំង​៣​នាក់ ដោយ​ជនសង្ស័យ​២​នាក់ បាន​ឆ្លើយ​សារភាព ទម្លាក់​លើ ជនដៃដល់​ឈ្មោះ កោះ បញ្ញា តែ​ជនដៃដល់ នៅ​មិនទាន់​សារភាព​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×