ភ្នំពេញ ៖ ការសម្រេចផ្តន្ទាទោសពិរុទ្ធជនទាំង២នាក់ធ្វើឡើងដោយចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កុល កំពូល កាលពីថ្ងៃទី២ ខែមិនាឆ្នាំ២០២១ ម្សិលមិញនេះ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ១.ឈ្មោះ គង់ ប៊ុនហ៊ាង ភេទប្រុស អាយុ៦៧ឆ្នាំ ជាអតីតយោធិនចូលនិវត្ត រស់នៅស្រុកសង្កែ ខេត្ត បាត់ដំបង និង២.ឈ្មោះ ហង្ស សេង អាយុ៧០ឆ្នាំ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ដាក់ពន្ធនាគារ៣ឆ្មាំ តែអនុវត្តទោស១ឆ្នាំ ទោសសល់ព្យួរធម្មតា ពាក់ព័ន្ធនិងបទល្មើស « ប្រមាថព្រះម ហាក្សត្រ» ។
សូមបញ្ជាក់ថា តុលាការបានចោទប្រកាន់បុរសវ័យចំណាស់ទាំង២នាក់ពីបទ « ប្រមាថព្រះមហាក្សត្រ » តាមបញ្ញតមាត្រា ៤៣៧នៃក្រមព្រហ្មទ័ណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី ១៦ខែតុលា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ។
ជនជាប់ចោទឈ្មោះ គង់ ប៊ុនហ៊ាង និង ហង្ស សេង បាននិយាយនៅក្នុងសាលសវនាការថា កាលពីថ្ងៃទី ១៦ខែតុលា ឆ្នាំ២០២០ ឈ្មោះ គង់ ប៊ុនហ៊ាង បានទូរស័ព្ទទៅឈ្មោះ ហង្ស សេង ដោយសួរថា ៖ តើបានទទួលអំណោយដែរទេក្នុងពេលទឹកលិចនេះ ? ពេលនោះឈ្មោះ ហង្ស សេង បានឆ្លើយថា មិនបានអំណោយទេ គឺបានតែគ្នាវាប៉ុណ្ណោះ ទោះក្រដល់ស្លាប់ក៏មិនចង់បានអំណោយនេះទេ ។
ក្នុងពេលសវនាការកន្លងទៅតំណាងអយ្យការបានចាត់ទុកការប្រមាថនោះមានភាពធ្ងន់ធ្ងរមិនអាចអត់អោនអោយបាន និងស្នើអោយលោកចៅក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទទៅតាមផ្លូវច្បាប់
សូមជម្រាបថាជនជាប់ចោទមុនពេលឃាតខ្លួនបានលើកឡើងថាបើមានជាតិក្រោយកើតជានាយករដ្ឋមន្ត្រីមិនអោយមានស្ដេចឡេឡឺ សុីប្រាក់ខែមិនធ្វើការ និងការប្រមាថដោយពាក្យអសុរស អគតិ អាក្រក់ស្ដាប់ជាច្រើនទៀតដែលមានរយៈពេលនៃការសន្ទនាប្រមាណជា១០នាទីឯណោះ ។ឈ្មោះ គង់ ប៊ុនហ៊ាង និង ហង្ស សេង បានទទួលស្គាល់ថា ពាក្យជេរប្រមាថអស់នោះគឺចេញមកពីមាត់របស់ពួកគាត់ពិតៗដោយសារតែផឹកគ្រឿងស្រវឹង ៕ រក្សាសិទ្ធិដោយ៖CEN


