Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​តុលាការក្រុង​សម្រេច​ផ្តន្ទាទោស​កូនប្រុស មាន​ជំងឺ​ស​សៃ​ប្រសាទ​ដាក់គុក​៣០​ឆ្នាំ ករណី​ចាប់​អា​រក​ម្តាយ​

​ភ្នំពេញ ៖ ការផ្តន្ទាទោស​ពិរុទ្ធជន​ជា​កូន​ធ្វើឡើង​ដោយ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​កុល កំពូល ជា​ប្រធាន​ក្រុមប្រឹក្សា​និង​លោក សំ​ម ឫទ្ធី​វាសនា ជា​តំណាង​អយ្យការ កាលពី​រសៀល​ថ្ងៃទី​២​ខែ​មិនា​ឆ្នាំ​២០២១ ម្សិលមិញ​នេះ ។​

​កាលពី​ថ្ងៃទី​២​ឋែ​មិនា​ឆ្នាំ​២០២១​តុលាការ​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ជន ជាប់ចោទ​ឈ្មោះ អ៊ា​ម សំណាង ភេទ ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ បុគ្គលិក រោងចក្រ​តំឡើង​ម៉ូតូ​ហុងដា ស្ថិតនៅ​ផ្លូវ វេ​ង​ស្រេង មាន​ទីកន្លែង​កំណើត ស្រុក​កោះ​ប៉ែ​នខ ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដាក់ពន្ធនាគារ​កំណត់​៣០​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ​.​ឃាតកម្ម ដោយ​អំពើ​ឃោរឃៅ (​ដោយ​កូន​ន​ប្រុស​មាន​ជំងឺ​ស​សៃ​ប្រសាទ ចាប់​អាករ ម្តាយ​ដាច់​ពី​ស្មារ​ក្នុង​បន្ទប់​ជួល នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) ។​

​គួររំលឹកថា ស្ត្រី​ចំណាស់​ម្នាក់​ត្រូវបាន កូនប្រុស​ចាប់​អា​រក ដាច់ចេញពី​ស្មារ ស្លាប់​ក្នុង​បន្ទប់​ជួល រួច​រត់​គេចខ្លួនបាត់ កាលពី​ម៉ោង​១១​យប់​ថ្ងៃ​សុក្រ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ​២០២០ ដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​សៅរ៍ ទី​២៩ ខែសីហា ២០២០ ទើប​មាន​មានការ​ភ្ញាក់ផ្អើល​ថា​មាន​មនុស្ស​ស្លាប់​នៅ​ចំណុច​បន្ទប់​ជួល​លេខ​២០២ ជាន់​ទី​២ ស្ថិតក្នុង​បុរី​សឡា ភូមិ​ចោមចៅ​៣ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ក្រោយពី​ឃាតកម្ម​កើតឡើង​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​កូនបង្កើត​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​២៩ ដោយមាន​ប្រជាពលរដ្ឋ​ឃើញ​ជនសង្ស័យ​ដើរ​ស្រាត នៅក្រោយ​មន្ទីរពេទ្យ​សែន​សុខ​IU ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​មើល ទើប​ដឹងថា​ជា​ជនដៃដល់​ពិតប្រាកដ ក៏​ឃាត់ខ្លួន យកមក​សាកសួរ​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×