Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិខ្មែរ ក្នុងករណី​នារី​បុគ្គលិក​កាស៊ីណូ​រូប​ស្រស់ ត្រូវគេ​អារ​.​ក​សម្លាប់​ក្នុង​បន្ទប់​ជួល

​ថ្មីៗ​នេះ មាន​ករណី​អំពើ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ បាន​កើតឡើង​ទៀតហើយ ដោយ​នារី​រូប​ស្រស់ស្អាត​ម្នាក់ ដែលជា​បុគ្គលិក​កាស៊ីណូ​នៅ​ប៉ោយប៉ែត ត្រូវបាន​ឃាតករ​អារ​.​ក​ស្លាប់​យ៉ាង​អាណោច​អាធ​ម នៅក្នុង​បន្ទប់​ជួល​មួយកន្លែង ស្ថិតនៅ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន ១ (​ម្តុំ​គ្លីនិក​នគរ​រាជ្យ​) ក្នុង​សង្កាត់​/​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​បើតាម​ប្រភព​ព័​ត៌​ឋ​ម កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ដែលមាន​ឈ្មោះ ហួន ស្រី អាយុ ២២ ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ផ្នែក SlotSuper Machin ត្រូវបាន​មិត្ត​ប្រុស​ជា​ជនជាតិ​ចិន​អារ​.​ក​សម្លាប់​នៅក្នុង​បន្ទប់​ជួល​។

​តែបើ​តាម​កូន​ខ្លា​តូច​ដកស្រង់​ពី​ប្រភព​មួយ បាន​ចែករំលែក​នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ នេះ បាន​ឲ្យ​ដឹង​ផ្សេង​ថា នេះ​ជា​ករណី​ឃាតកម្ម​ប្លន់​រំលោភ​សម្លាប់ និង​ភ្ជាប់​រូប​ថ​ជនសង្ស័យ​ម្នាក់​ចំនួន​២​សន្លឹក ដែល​គេ​សង្ស័យ​ជាប់​ព័ន្ធ​នឹង​ករណីនេះ​។​

​ដោយឡែក បើតាម​ប្រ​ភ​មួយទៀត បាន​ឲ្យ​ដឹងថា សព​នារី​រងគ្រោះ​ខាងលើ មាន​ស្នា​មចាក់​ជាច្រើន​កាំបិត រួមទាំង​មាន​ស្នាម​អារ​.​ក ហើយ​យក​ភួយ​គ្របពីលើ​សព​។ ចំណែក​ដៃ​ទាំងពី​របស់​នាង​ក៏ត្រូវ​ឃាតករ​មិន​ស្គាល់មុខ យក​អាវទ្រនាប់​ចងភ្ជាប់​បន្ថែមទៀត​។​

​ប្រភព​បន្តថា បុរស​ជា​ជនសង្ស័យ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ខាងលើនេះ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ជា​ជនជាតិខ្មែរ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​មក​សួរនាំ ប៉ុន្តែ ទោះយ៉ាងណា ករណីនេះ​គេ​នៅ​មិនទាន់​ដឹងថា​ជា​ករណី​ប្លន់ ឬ ជា​រឿង​ស្នេហា​ត្រីកោណ​នៅឡើយ ព្រោះ​ពេលនេះ សមត្ថកិច្ច​ជំនាញ​កំពុងតែធ្វើការ​ស្រាវជ្រាវ​បន្ថែម​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×