ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោសហការណ៏ជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ដង្កោឆ្មក់ចូលទៅបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់មួយកន្លែងនិងធ្វើការឃាត់ខ្លួនបុរសញៀនល្បែង៣នាក់។
ប្រត្តិការណ៍ឆ្មក់ចូលទៅបង្ក្រាបក្រុមញៀនល្បែងខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃី៣ខែ មិនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ច្រកចូលតាមសិប្បកម្មផលិតទឹកសុទ្ធក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់និងអាគកជាច្រើនក្បាល។
ក្រោយពេលធ្វើការឃាត់ខ្លួនក្រុមញៀនល្បែងទាំង៣នាក់ខាងលើសមត្ថកិច្ចបានបញ្ជូនទៅធ្វើការសាកសួនបន្តនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោ៕ រក្សាសិទ្ធិដោយ៖ សួង សាម






