កាលពីពេលថ្មីៗនេះគម្រោង ផាក លែន ខុនដូ ធីខេ របស់ក្រុមហ៊ុនជីប ម៉ុង លែន បានទទួលពានរង្វាន់ដ៏អស្ចារ្យពីសំណាក់ International Property Award ទៅលើផ្នែករចនាស្ថាបត្យកម្មសំណង់ខុនដូ សម្រាប់ឆ្នាំ ២០២០-២០២១ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងចក្រភព អង់គ្លេស។
ពានរង្វាន់មួយនេះបានបង្ហាញអំពីការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុនជីប ម៉ុង លែន ក្នុងការផ្តលជូនអតិថិជននូវការរចនាដែលអនុវត្តតាមគោលការណ៍តាមស្តង់ដារអន្តរជាតិ និងប្រកបនូវផ្នត់គំនិតដែលផ្តល់បានជាអត្ថប្រយោជន៍ដល់ការរស់នៅ និងសោភណ្ឌ័ភាពទីក្រុង។
អាគាររបស់ផាកលែន ខុនដូ ធីខេ គឺស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ដែលធ្វើអោយការរចនាទំរង់អគារខុនដូមួយនេះ ស្របទៅនឹងយុគសម័យថ្មីដែលហៅថា “ រចនាបថសាមញ្ញបែបទំនើប” ។ ជីប ម៉ុង លែនតែងតែយកចិត្តទុកដាក់ទៅលើបទពិសោធន៍ប្រើប្រាស់របស់អតិថិជនជាសំខាន់ ក៏ដូចជាសុខុមាលភាពសហគមន៍ទាំងមូលផងដែរ។ អាគាររបស់ផាកលែន ខុនដូ ធីខេ នេះក៏ផ្តល់ជូននូវមុខងារជាច្រើនដល់អតិថិជនដូចជា អាងហែលទឹកដ៏ធំស្តង់ដារអូឡាំពិក សួនកម្សាន្ត សួនកុមារ កន្លែងធ្វើការរួម កន្លែងជួបជុំគ្រួសារ កន្លែងហាត់ប្រាណដ៏ធំទូលាយបំពាក់ជាមួយម៉ាស៊ីនហាត់ប្រាណដ៏សំបូរបែប និងកន្លែងរត់ហាត់ប្រាណលើអាកាសផងដែរ។
ស្ថិតនៅតំបន់ទួលគោក ដែលមានចំងាយត្រឹមតែ 300ម៉ែត្រពីរង្វង់មូលកាំកូស៊ីធី ងាយស្រួលធ្វើដំណើរទៅកាន់ ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើប ជីប ម៉ុង 598 ផ្សារទំនើប អ៊ីអន សែនសុខ ផ្សារម៉ាក្រូ ផ្សារគ្លូប៊លហោស៍៕ រក្សាសិទ្ធិដោយ ៖ CEN




