ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកជាបន្ទាន់មួយ នូវការចេញលិខិតអនុញ្ញាត ដឹកជញ្ជូនផល អនុផលព្រៃឈើ ពីការសម្អាតអាងស្តុកទឹក គម្រោងវារីអគ្គិសនីសេសានក្រោម២ និងការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ជាក់ថា ការផ្អាកជាបន្ទាន់នូវការចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើពីការសម្អាតអាងស្តុកទឹកគម្រោងវារីអគ្គិសនីសេសានក្រោម២ និងការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច៕ ដោយ៖បញ្ញាស័ក្តិ