Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត range rover មួយគ្រឿង​បើក​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​ford​ចំ​ពី​ចំហៀង ខាង​មុ​ពេញទំហឹង បណ្ដាលឱ្យ​ខូចខាត រួច​បើក​រត់គេចខ្លួន​ចូលសាលារចនា

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក range rover មួយគ្រឿង​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក ford កំពុងតែ​ឆ្លង​ស្តុ​ប​ចំ​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក ford រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។ ចំណែកឯ​រថយន្ត​បង្ក​បន្ត​បើក​ទៅមុខ​រត់គេចខ្លួន ចូលក្នុង​សាលា​រចនា​បាត់ស្រមោល​។​

​ហេតុការណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ០០​និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​នឹង​ផ្លូវ​២១៤ ក្នុង​ក្រុង​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បាន​បើករថយន្ត​ម៉ាក​ford​មួយគ្រឿង​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2-AS 7632 បើកបរ​ដោយ​គាត់​ម្នាក់​រួម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ ស្តុ​ប​ផ្លូវបំបែក​ជា​៤​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​rang rover​ពណ៌​ខ្មៅ​មិន​ចាំ​ផ្លាកលេខ​បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៤ ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ទាំង​បំពាន​ស្តុ​ប​ក្រហម ជ្រុល​មក​បុក​ចំ​ពី​ចំហៀង​ខាងមុខ​រថយន្ត​គាត់​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។ ចំណែកឯ​រថយន្ត​បង្ក​វិញ បន្ត​បើក​ទៅមុខ​រត់​ចូលទៅក្នុង​សាលា​រចនា រួច​ឲ្យ​សន្តិសុខ​ចាក់​ទ្វារ​ជាប់​។ ហើយ​សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ទៅដល់​មនុស្ស​នោះទេ​រង​ការខូចខាត​តែ​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ក៏​សួរ​ជនរងគ្រោះ ដើម្បី​ឱ្យទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចតុមុខ ដោយ​ជនរងគ្រោះ​មិន​ចង់​វែងឆ្ងាយ ក៏​សុំ​សមត្ថកិច្ច​បើករថយន្ត​យកទៅ​ផ្ទះ​វិញ ដើម្បី​ជួសជុល​ដោយ​ខ្លួនឯង​៕ រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

×