Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ការស្រាវជ្រាវ អត្តសញ្ញាណ​របស់​ក្រុម​ឧក្រិដ្ឋជន ចូលចាប់​ជំរិត​និង​ប្លន់​សម្លាប់ មិនបាន​សម្រេច សមត្ថកិច្ច រកឃើញ ភស្តុតាង​បន្ថែម​គួរ​ឲ្យ​ភ្ញាក់ផ្អើល​!

​ភ្នំពេញ ៖ បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្រោម​ការបញ្ជា​ផ្ទាល់ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បង្ក្រាប​ករណី ចូល​ជំរិត​និង​ប្លន់​សម្លាប់ មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ នៅ​បុរី​អង្គរ​ភ្នំពេញ រួចមក សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​បន្ត និង បានកំណត់​អត្តសញ្ញាណ​ក្រុម​ឧក្រិដ្ឋជន​ទាំង​៤​នាក់ ដូចខាងក្រោម ៖

-​ទី​១. ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ ជា​មេខ្លោង កាន់​កាំភ្លើង AK47 កើត​ថ្ងៃទី 28-10-1999 មាន​ស្រុកកំណើត​នៅ ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​បាន​ជួល​បន្ទប់​មួយ​ទុកចោល លេខ​៣១៤ ផ្លូវលំ ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ចេញចូល​ម្តងម្កាល​ប៉ុណ្ណោះ​។​

-​ទី​២. ឈ្មោះ​រី ពីសី កាន់​កាំភ្លើង​ខ្លីម៉ាក សូ​រ៉ា​គី កើត​ថ្ងៃទី 27-10-1991 មាន​ស្រុកកំណើត សង្កាត់​វឌ្ឍនភាព ទី​រួម​ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

-​ទី​៣. ឈ្មោះ ម៉ូ​វ ផានិត កើត​ថ្ងៃទី 27-10-1998 មាន​ស្រុកកំណើត ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​រកោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​រកោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅ​ផ្ទះជួល ក្រោយ​វត្ត​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

-​និង​ទី​៤. ឈ្មោះ រ៉​ន ភា​រុន កាន់​កាំភ្លើង​ខ្លីម៉ាក​CZ P09 កើត​ឆ្នាំ​២០០០ មាន​ស្រុកកំណើត ភូមិ​ព្រែក​សំរោង ឃុំ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ក្រៅពី​អាវុធ​វែង​ខ្លី​០៣​ដើម​ខាងលើ ជនល្មើស នៅមាន​ខ្នោះដៃ​០២​គូ ស្កុ​ត​សម្រាប់​រុំ​បិទមាត់​០២​ដុំ​, ខ្សែ​រ៉ូ​ត​ជ័រ​ទុក​ចងដៃ​ជើង ០១​ដុំ យកទៅ​តាម​ខ្លួន​សម្រាប់ធ្វើ​សកម្មភាព​ជំរិត​និង​ប្លន់​សម្លាប់ ផងដែរ​។​

​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​សែន​សុខ និង​ដោយមាន​ការសហការ​ជាមួយ ម្ចាស់​ផ្ទះជួល ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​របស់​ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែល​ជួល​ទុក​ចេញចូល​ម្តងម្កាល រកឃើញ​សម្ភារៈ​ល្មើសច្បាប់​មួយចំនួនទៀត រួមមាន​៖
១.​កាំភ្លើង​វែង ម៉ាក M16 ចំនួន ០១​ដើម​
២.​គ្រាប់កាំភ្លើង​ចម្រុះ ចំនួន ១៦ គ្រាប់​
៣. ស្រោម​អាវុធខ្លី ម៉ាក​K54 ចំនួន ០១ និង​
៤. សម្ភារៈ​ផ្ទាល់ខ្លួន​ជនល្មើស​ជាច្រើន​ទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង​សាម​

×