Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំរូជនបរទេស២នាក់ដើរសម្អាតសំរាមនៅទីសាធារណៈ ធ្វើឲ្យជនជាតិម៉ាឡេស៊ីខ្មាសអៀនយ៉ាងខ្លាំង ព្រោះតែជនជាតិខ្លួនឯងស្ថិតនៅទីនោះ អត់ចិត្តបានត្រឹមឈរមើល!

spot_img

​រូបភាព​គំរូ២​សន្លឹក ដែល​ត្រូវបាន​បង្ហោះ​ឡើង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​មានការ​ខ្មាស់អៀន​ជាខ្លាំង ខណៈ​បានឃើញ​ជនបរទេស​ប្រុស​ស្រី​២​នាក់ បាន​ដើរ​រើស​សំរាម​នៅ​ជុំវិញ​ទីក្រុង Sandakan ហើយ​បែរជា​ប្រជាជន​ខ្លួនឯងបាន​ត្រឹម​ឈរ​មើល ។​

​ពួកគេ​បានឃើញ​យូរ​ថង់​ធំ​មួយ ដើម្បី​ច្រក​សំរាម​ដូចជា​ដប​ប្លា​ស្ទីក ដែល​ពួកគេ​ប្រទះឃើញ​ស្ថិតនៅតាម​ដងផ្លូវ រួច​យកទៅដាក់​ក្នុង​ធុងសំរាម ។ ថង់​ធំ​គឺជា​តម្រូវការ​ដ៏​សំខាន់ ព្រោះថា​សំរាម​អាច​ត្រូវ​បានឃើញ​នៅ​ពាសវាល​ពាសកាល ក្នុង​ទីក្រុង ។​

​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​បំផុត​នោះ គឺថា​គ្មាន​នរណាម្នាក់​នៅ​ជុំវិញ​ពួកគេ ជួយ​រើស​សំរាម​១​ដៃ​១​ជើង​សម្រាប់​ពួកគេ​ឡើយ ប៉ុន្តែ ផ្ទុយ​មកវិញ គឺ​បាន​ត្រឹម​ឈរ​មើល​ប៉ុណ្ណោះ ។ ជាក់ស្តែង បុរស​២​នាក់​ត្រូវបាន​ប្រទះឃើញ ដោយបាន​ត្រឹម​ឈរ​សម្លឹងមើល​ជនបរទេស​២​នាក់​នោះ ដើរ​ប្រមូល​សំរាម​តាម​មាត់ទន្លេ​យ៉ាង​ព្រងើយ ៕​ ចន្ទី

spot_img
×