Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន PPAP ងើបឡើង​វិញ រីឯ​ABC បន្ត​ថយចុះ​

​ត្រឹម​ពេល​ផ្សារ​បិទ​ថ្ងៃ​ពុធ​នេះ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ PPAP និង​ភាគហ៊ុន​ពីរ​ផ្សេងទៀត រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ PWSA និង​ហ្ក្រេ​ន​ធ្វី​ន GTI បាន​កើន​ឡើងដល់​១២.៣២០​រៀល ៦.១២០​រៀល និង​៣.៣៥០​រៀល​។

​ស្របពេល​ជាមួយគ្នានេះ​ភាកហ៊ុន​អេស៊ីលីដា ABC បន្ត ការធ្លាក់ចុះ​បី​ថ្ងៃ​ជាប់​គ្នា មក​ត្រឹម​១៦.៧៦០​រៀល ហើយ​ភាគហ៊ុន​ពីរ​ទៀត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ PAS និង ផេស​ថិ​ក PEPC ក៏បាន​ចុះមក​ត្រឹម ១៣.០៨០​រៀល និង​២.៩៥០​រៀល រៀង​គ្នា​ផងដែរ​។

​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ PPSP បាន​រក្សា​ថ្លៃថេរ​ដដែល​ដូចនឹង​ថ្លៃ​បិទ​កាលពី​ម្សិលមិញ​។

​ដោយឡែក ស​ន្ទ​ស្ស​ន៏​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បន្ត​ថយចុះ ០,១០% បន្ថែមទៀត​មក​ត្រឹម ៦៣៥,៤៨​ពិន្ទុ ប៉ុណ្ណោះ​។​

ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប មាន​ចំនួន​៣៨៨,៧៥ លាន​រៀល ដែល មាន​កំណើន​លើស​ទំហំ​ម្សិលមិញ​មួយ​ទ្វេ​ជា​ពីរ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×