Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការចាប់អារម្មណ៍​ព្រាត​! ក្រោយ​ឃើញ​ថ្ងៃខែ​ឆ្នាំ​កំណើត​ក្រុម​ឧក្រិដ្ឋជន សុទ្ធតែ​កើត​ក្នុង​ថ្ងៃខែ​…..

​ភ្នំពេញ ៖ ដូចដែល​ប្រិយមិត្ត និង​មហាជន​បាន បានទទួល​ជ្រាប​រួចហើយ កាលពី​ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ បានកើត​មានការ​ភ្ញាក់ផ្អើល និង​រន្ធត់​ជាខ្លាំង បន្ទាប់ពី​មាន​ករណី​ក្រុម​ឧក្រិដ្ឋជន​៤​នាក់ បាន​សម្រុកចូល​ប្លន់​ជំរិត​ប្រាក់ ១​លាន​ដុល្លារ មិនបាន​សម្រេច ពី​ម្ចាស់ផ្ទះ​ភូមិគ្រឹះ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បុរី អង្គរ​ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ក្រោយ​ក្រុម​ឧក្រិដ្ឋជន​ជា​ចោរប្លន់​ទាំង​៤​នាក់ ត្រូវបាន​កម្លាំង​រាជ​អាវុធហត្ថ​ធ្វើការ​បង្ក្រាប ឲ្យ​ដេក​រដូករណែល​ក្នុង​ថ្លុកឈាម ហើយ​សាកសព​របស់​ពួកគេ​ក៏ត្រូវ​បាន​រំលាយ​អស់​រួចហើយ នៅពេលនេះ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​បន្ត​ពី​ទីកន្លែង​ស្នាក់នៅ​របស់​ក្រុម​ឧក្រិដ្ឋជន​ទាំង​៤​នាក់ និង​ក៏បាន​កំណត់​អត្តសញ្ញាណ​ពួកគេ​លម្អិត​បន្ថែម​ផងដែរ​។​

​ក្នុងនោះ ទី​១- ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ ជា​មេក្លោង កាន់​កាំភ្លើង AK47 កើត​ថ្ងៃទី 28-10-1999 មាន​ស្រុកកំណើត​នៅ ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​បាន​ជួល​បន្ទប់​មួយ​ទុកចោល​លេខ​៣១៤ ផ្លូវលំ ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ចេញចូល​ម្តងម្កាល​ប៉ុណ្ណោះ​។ ទី​២- ឈ្មោះ រី ពីសី កាន់​កាំភ្លើង​ខ្លីម៉ាក សូ​រ៉ា​គី កើត​ថ្ងៃទី 27-10-1991 មាន​ស្រុកកំណើត សង្កាត់​វឌ្ឍនភាព ទី​រួម​ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ទី​៣- ឈ្មោះ ម៉ូ​វ ផានិត កើត​ថ្ងៃទី 27-10-1998 មាន​ស្រុកកំណើត ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​រកោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​រកោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅ​ផ្ទះជួល ក្រោយ​វត្ត​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ និង​ទី​៤- ឈ្មោះ រ៉​ន ភា​រុន កាន់​កាំភ្លើង​ខ្លីម៉ាក​CZ P09 កើត​ឆ្នាំ​២០០០ មាន​ស្រុកកំណើត ភូមិ​ព្រែក​សំរោង ឃុំ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ពួកគេ មហាជន​ពិតជា​មានការ​ចាប់អារម្មណ៍​ជាខ្លាំង និង​នាំគ្នា​លើកឡើង​ចាក់បណ្តោយ​តាមៗ​គ្នា​បែបនេះ​ថា​៖ «​កើត​ថ្ងែ​ដូចគ្នា​ទើប​ងាប់​ដោយសារ​គេ​បាញ់​ដូចគ្នា​ហាស​ហាហា​, មេក្លោង​កើត​ថ្ងៃ​២៨ ចំណែក​២​នាក់​ផ្សេងទៀត​កើត​ថ្ងៃទី​២៧ គ្រាន់តែ​ខែ​ដូចគ្នា​ទាំង​៣​នាក់​, កើត​ថ្ងៃ​រួម​ស្លាប់​ទៅវិញ​ថ្ងៃ​រួមគ្នា ពិតជា​ព្រហ្ម​លិខិត​វាសនា​បាន​តាក់តែង​មែន​, កើត​ថ្ងៃ​ជាមួយគ្នា បបួលគ្នា​ស្លាប់​ក៏​ជាមួយគ្នា ជាតិ​ក្រោយ​កើត​មកជា​បងប្អូន​ចោរ​ជាមួយគ្នា​ទៀត​,…»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×