ខេត្តក្រចេះ៖ ប្រជាពលរដ្ឋ រស់នៅភូមិ រោលស្វា ឃុំ២ធ្នូ ស្រុកស្នួលបានអះអាងថា មានរថយន្ត របស់ជនជាតិវៀតណាមជាច្រើនគ្រឿង កំពុងធ្វើសកម្មភាពចូលមកដឹកឈើចេញពីស្រុកខ្មែរ ចេញទៅប្រទេសវៀតណាម តាមច្រករបៀង ៦២ ក្នុងស្នួល ដោយពុំមានសមត្ថកិច្ចបង្ក្រាបនោះទេ។ សកម្មភាពនេះ ត្រូវប្រជាពលរដ្ឋ អះអាងថា បានកើតមានជិត ២០ថ្ងៃមកហើយ ដែលក្នុងមួយថ្ងៃៗពួកគាត់មានរថយន្តមិនតិចជាង ១០គ្រឿងនោះទេ ដោយមិនទាន់រាប់បញ្ចូល រថយន្តតូចៗជាច្រើនគ្រឿងទៀតផង។
ប្រភពមួយទៀតពីមន្ត្រីយោធាមានបុណ្យស័ក្តិទាបម្នាក់ ស្នើរមិនបញ្ចេញឈ្មោះ បានអោយដឹងថា គិតពីថ្ងៃទី១៧ ខែកមរាឆ្នាំ២០១៨ មកទល់និងថ្ងៃទី១ ខែមីនានេះ មានរថយន្តវៀតណាម ដឹកឈើចេញទៅប្រទេសវៀតណាមចំនួន ៦៧គ្រឿង ហើយសុទ្ធសឹងតែរថយន្តខ្នាត់យក្ស របស់ជនជាតិវៀតណាម ដែលមានមន្ត្រីយោធា ម្នាក់ជាអ្នករត់ការបង់កញ្ចប់ អោយសមត្ថកិច្ចគ្រប់ជំនាញ ហើយក្បួនរថយន្តដឹកឈើទាំងនេះ បានចូលមកក្នុងដីខ្មែរដោយខុសច្បាប់ចង្ងាយពីព្រំដែនជិត ២០គីឡូ ចូលដលើចំណុចប៉ោដើមចេក ដែលមានព្រំប្រទល់ជាប់ និងខេត្តមណ្ឌលគិរី បានធ្វើសកម្មភាពដឹកឈើទាំងនោះធ្វើសកម្មភាពដឹកឈើនៅពេលយប់។
លោកបន្តថា សម្រាប់ពួកគាត់ជាមន្ត្រីតូចតាចបានត្រឹមអង្គុយមើលក្បួនរថយន្តដឹកឈើ របស់វៀតណាមប៉ុណ្ណោះ ដោយពុំមានលទ្ធភាពទប់ស្កាត់បាននោះទេ បានត្រឹមធ្វើរបាយការណ៍ជូនថ្នាក់លើប៉ុណ្ណោះ ប៉ុន្តែលោកថា គាត់បានរាយការណ៍ច្រើនលើកច្រើនសារមកហើយ តែមិនមានការឆ្លើយតប់ពីថ្នាក់លើដដែលនិង។ ចំពោះបទល្មើសដែលកំពុង កើតឡើងក្នុងទឺកស្រុកស្នួលខេត្តក្រចេះនេះ កាលពីថ្មីៗនេះ ពោលកាលពីយប់ថ្ងៃទី២៦ ខែកុម្ភះ ក៏មានករណីសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងស្តុកឈើដល់ធំមួយកន្លែងនៅចំណុចប៉ោដើមចេក ប៉ុន្តែពលរដ្ឋអះអាងថា ពុំមានប្រសិទ្ធភាពនោះទេ ទោះបីក្រុមសមត្ថកិច្ចស្គាល់យ៉ាងច្បាប់ថាទីតាំងស្តុកឈើរបស់យាយ៤៣ ត្រូវជាម្តាយក្មេក អតីតមេបញ្ជាការកងអនុសេធំលេខ២ចំណុះអោយរវះ២០៤ ឈ្មោះ ហ៊ត់ ប៊ុនគីម ដែលទើបធ្លាក់ពីមុខតំណែងថ្មីៗ ដោយសាររឿងជំនួញឈើខុសច្បាប់ឆ្លង់ដែនទៅប្រទេសវៀតណាមរបស់ភរិយាផងខ្លួន។ ហើយកាលពីយប់ថ្ងៃទី២៨ ខែមិនាឆ្នាំ២០១៨ លោក ហ៊ត់ ប៊ុនគីម បានឲ្យដឹងថា រថយន្តទាំងនេះពិតជាមកដឹកឈើម្តាយក្មេក របស់ខ្លួនមែន ដោយលោកបានបង់រត់ការកញ្ចប់អោយសមត្ថកិច្ចមេៗធំៗអស់ហើយនៅខេត្តក្រចេះ រាប់ទាំងអ្នកកាសែតមួយចំនួនផងដែរ៕ ដោយ៖ សមុទ្រឈើ