Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេ​ជ្ជ​បណ្ឌិតឲ្យ​ត្រឡប់មកផ្ទះ ព្រោះ​ពិនិត្យឃើញថា មិន​អាច​រស់​លើសពី​២០​ថ្ងៃ​ទៀត ប៉ុន្តែ​ស្ត្រី​កើត​ជំងឺ​មហារីក​ដ៏​សាហាវ​ម្នាក់នេះ អាច​រស់​បាន​ដល់​ទៅ ៦០​ឆ្នាំ ព្រោះ​ពឹងពាក់​នឹង​ឱសថ​ពិសេស​មួយ​នេះ​

​មហារីក​គឺជា​ជំងឺ​គ្រោះថ្នាក់ បាន​ប្លន់​យក​ជីវិត​របស់​មនុស្ស​ច្រើន​រាប់មិនអស់ ប៉ុន្តែ​រឿងរ៉ាវ​ខាងក្រោម របស់​ស្ត្រី​ម្នាក់​នៅ​រដ្ឋ Bosinia និង Herzegovia (​អាមេរិក​)​។ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពិភពលោក​ទាំងមូល ព្រោះ​នាង​នេះឯង​គឺជា​អ្នកជំងឺ​ដែល​វេជ្ជបណ្ឌិត​សម្រេច​បញ្ជូន​ត្រឡប់ទៅផ្ទះ​វិញ​។​

​តាម​ការចែករំលែក​ស្ត្រី​រូប​នេះ​មាន​ជំងឺមហារីក​ក្រពេញ endocrine ។ នេះ​ជា​ប្រភេទ​មហារីក​ដ៏​សែន​គ្រោះថ្នាក់ អត្រា​ស្លាប់​ស្ថិតក្នុង​កម្រិត​ដ៏​ខ្ពស់​។ ក្រោយ​ការប្រកាស​”​សាលក្រម​” អាច​នៅ​មាន​ជីវិត​២០​ថ្ងៃ​ទៀត ស្ត្រី​រូប​នេះ​បាន​ស្វែងរក​វិធី​ព្យាបាល​ដោយ​រុក្ខជាតិ​។ គាត់​បាន​ជ្រើសរើស​យក​វិធី​ប្រើប្រាស់​ខ្ញី​ជាមួយនឹង​ទឹកឃ្មុំ​ជា​រៀងរាល់ថ្ងៃ ហើយ​រឿង​ដ៏​អស្ចារ្យ​បាន​កើតឡើង បន្ទាប់ពី​គាត់​ព្យាយាម​បរិភោគ​វា​អស់​១​រយៈ រួច​ទៅ​ពិនិត្យ​ឈាម​ពុំ​បាន​រកឃើញ​មាន​កោសិកា​ជំ​ហារី​កទៀត​ទេ​។​

​មិន​ត្រឹមតែ​វិលត្រឡប់​មក​ពី​ឋាននរក​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំង​រស់​បាន​ជាង ៦០​ឆ្នាំ​ទៀត ទោះ​បី​ជា​មុន​នោះ​គ្រូពេទ្យ​ប្រាប់ថា គាត់​មាន​ជីវិត​មិន​លើស​ពី ២០​ថ្ងៃ​ក៏​ដោយ​។ រូបមន្ត​ដ៏​អស្ចារ្យ​នៃ​ភេសជ្ជៈ​ផ្សំ​ពី​វត្ថុធាតុដើម​ដែល​ផ្ទះ​ណាៗ​ក៏មាន​ដែរ​នោះ គឺ​ខ្ញី​នឹង​ទឹកឃ្មុំ​។ តាម​ប្រសាសន៍​របស់​គាត់​ភេសជ្ជៈ​ឱសថ​នេះ បាន​ជួយ​ឲ្យ​គាត់​ជា​សះស្បើយ​ក្នុង​រយៈពេល​១​ខ្លី ហើយ​ពុំ​មាន​ការឈឺចាប់​អ្វី​បន្តិច​ឡើយ​។ គាត់​ចែករំលែក​ពី​វិធី​រៀបចំ​ភេសជ្ជៈ​ឱសថ​នោះ​ថា ៖

​យក​ខ្ញី​ស្រស់ គប្បី​យក​ប្រភេទ​ខ្ញី​ចាស់ ២០០​ក្រាម និង​ទឹកឃ្មុំ​សុទ្ធ ៥០០​មី​លី​លីត្រ​។ យក​ដប​ធ្វើ​ពី​កែវ និង​ស្លាបព្រា​ធ្វើ​ពី​ឈើ​។​

របៀប​អនុវត្ត ៖ ដំបូង​គាត់​រំលឹកថា ការរៀបចំ​ទុកដាក់​ឱសថ​នេះ គឺ​ដាច់ខាត​ពុំ​ត្រូវ​ប្រើ​របស់​ធ្វើ​ពី​លោហៈ​ដោយ​តម្រូវឲ្យ​ប្រើ​របស់​ធ្វើ​ពី​ឈើ ឬ​កែវ​ប៉ុណ្ណោះ​។​

របៀប​ធ្វើ​ពិតជា​ងាយស្រួល​ណាស់ ដោយ​ដំបូង​យក​ខ្ញី​មក​លាង​សម្អាត​ឲ្យបាន​ស្អាត រួច​បុក​វាឲ្យ​ម៉ដ្ឋ​ដោយ​ប្រើ​ត្បា​ល់​និង​អង្រែ​ឈើ រួច​យក​វា​ទៅ​ដាក់​ក្នុង​ក្រឡ​ធ្វើ​ពី​កែវ រួច​ចាក់​ទឹកឃ្មុំ​ចូល​យក​ស្លាបព្រា​ឈើ​កូរ​វាឲ្យ​សព្វ​សា​ច់ទុក​នៅ​កន្លែង​ត្រជាក់ រួច​បរិភោគ​វា​ជាប្រចាំ​។​

របៀប​ប្រើ ៖ ក្នុង​១​ថ្ងៃ គប្បី​ផឹក​វាពី ៣-៤​ដង ក្នុង​ម្តងៗ​១​ស្លាបព្រា​កាហ្វេ ប្រសិនបើ​អ្នក​ពិបាក​ផឹក​អាច​បន្ថែម​ទឹក​សុទ្ធ​ចូល​បន្តិច​បាន ស្ត្រី​រូប​នេះ​រំលឹក​ពី​ការប្រើប្រាស់​ឱសថ​នេះ​ថា ៖ បន្ទាប់ពី​គាត់​បរិភោគ​ភេសជ្ជៈ​ឱសថ​នេះ ក្នុង​រយៈពេល​១​ខ្លី ទទួល​អារម្មណ៍​ថា វា​ពិតជា​ល្អ​សម្រាប់​សុខភាព​។ ហើយ​គាត់​ចេះ​តែ​អនុវត្ត​បែប​នេះ​មក​ទល់​បច្ចុប្បន្ន​។ ៦០​ឆ្នាំ​បាន​កន្លងផុត​ចាប់ពី​ថ្ងៃ​ដែល​គាត់​ទទួលបាន​”​សាលក្រម​”​ពី​គ្រូពេទ្យ​។​

​រហូតទល់​បច្ចុប្បន្ន​គាត់​នៅតែ​ប្រើប្រាស់​វា​ជា​រៀងរាល់ថ្ងៃ​។​

​តាម​អ្នកវិទ្យាសាស្ត្រ​ខាង​ឱសថ​បុរាណ​វិញ និយាយថា ស្ថានភាព​ជំងឺ​និង​រាងកាយ​មនុស្ស​ម្នាក់ៗ​ខុសប្លែក​ពី​គ្នា ខ្លះ​គាប់ តែ​ខ្លះទៀត​ក៏​មិន​គាប់​។ ទោះ​យ៉ាងណា​ទឹកឃ្មុំ មាន​លក្ខណៈ​ប្រឆាំង​មេរោគ​យ៉ាងខ្លាំង វា​ជួយ​កម្ចាត់​មេរោគ​បង្ក​ជំងឺ​ល្អ​បំផុត​។ តាំងពីដើម​មក​ទឹកឃ្មុំ​ត្រូវបាន​ចាត់ទុកជា​ឱសថ​ធម្មជាតិ ជំនួយ​ដល់​ការព្យាបាល​អ្នក​កើត​ជំងឺមហារីក បាន​យ៉ាង​ល្អ​បំផុត​។​

​រីឯ​ខ្ញី វា​មាន​សារធាតុ​ប្រឆាំង histamin វា​ជួយ​កាត់បន្ថយ cholesterol ជួយ​ទប់ស្កាត់​កំណក​ឈាម ឬ​ខ្ញី​ធម្មជាតិ​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​រោគ​មហារីក​មាន​ប្រសិទ្ធភាព​លើស​ពី​ការព្យាបាល​ដោយ​គីមី​រាប់រយ​ដង​។ ក្រៅពី​នោះ​ខ្ញី​នៅ​មាន​សារធាតុ shogaol ដែល​សារធាតុ​នេះ​ប្រឆាំង​កោសិកា​ដើម​នៃ​មេរោគ​មហារីក តែ​វា​ពុំ​ប៉ះពាល់​ដល់​កោសិកា​ល្អ​របស់​មនុស្ស​ឡើយ​។​

​ចំណែក​វេជ្ជសាស្ត្រ​ទំនើប​វិញ​លើកឡើងថា ចំពោះ​ជំងឺមហារីក​ការព្យាបាល​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​មាន​សារៈសំខាន់​ណាស់​។ ប៉ុន្តែ​តាម​អ្នកវិទ្យាសាស្ត្រ Croatia ដែល​បាន​សិក្សា​ពី​ភេសជ្ជៈ​ខាងលើ​ចំពោះ​រោគ​មហារីក បានបញ្ជាក់ ៖ បាន​រកឃើញ​សារធាតុ​ដែល​ចម្រាញ់​ចេញពី​ការ​គួបផ្សំ​រវាង​ទឹកឃ្មុំ​និង​ខ្ញី​ពិតជា​មាន​សមត្ថភាព​បង្ខាំង​ការលូតលាស់​នៃ​ដុំ​ពក ហើយ​កោសិកា​មហារីក​ក៏​ធ្លាក់ចុះ​និង​ក៏​ត្រូវ​កម្ចាត់​ក្នុង​បរិមាណ​មួយ​គួរឲ្យកត់សម្គាល់​។​

​គួរ​បញ្ជាក់​បន្ថែមថា ភេសជ្ជៈ​ឱសថ​ទឹកឃ្មុំ​ខ្ញី នៅ​ផ្តល់​ប្រសិទ្ធភាព​ចំពោះ​ជំងឺ​មួយ​ចំនួន​ដូចជា ៖

-​នារី​ឈឺពោះ​ពេល​មក​រដូវ​
-​កាត់បន្ថយ​ការចង់​ក្អួត​ចង្កោរ​
-​ព្យាបាល​ការ​ក្អក និង​រលាក​បំពង់ក
-​ព្យាបាល​រោគ​ហឺត និង​ជំងឺ​ផ្លូវដង្ហើម​
-​បង្កើន​សុខភាព​បេះដូង​
-​បង្កើន​សុខភាព​សន្លាក់ឆ្អឹង​

×