Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​ដេកលក់​មួយភាំង​ភ្លេច​ដក​សោ​ចេញពី​ម៉ូតូ​ងើប​មក​បាត់ សំណាងល្អ​បាន​ប្រជាពលរដ្ឋ​តាម​ឃាត់​បានមក​វិញ​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បានសម្រេច ខណៈពេល​ម្ចាស់​ស្រវឹងស្រា​ដេក​លង់លក់​ភ្លេច​ដក​សោ រួច​ព្យាយាម​ជិះ​រត់គេច​ដល់​ផ្លូវ​ព្រះស៊ីសុវត្ថិ ជិត​និង​ផែ​ថ្ម​ក៏​ជ្រុល​ទៅបុក​រថយន្ត​នៅខាងមុខ បណ្តាល​ឲ្យ​ដួល​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​វាយ​ទ្រោម​ខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​ហេតុការណ៍​ការភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០ និង ៣០ នាទី​យប់​ថ្ងៃ​សៅ​រិ៍ ទី​៧ ខែមីនា​ឆ្នាំ ២០២១ ត្រង់ចំណុច​ដែល​ប្រជាពលរដ្ឋ​ឃាត់់​បាន​ជិត​និង​ផែ​ថ្ម តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័​ត៍​មាន​ពី​ជនសង្ស័យ​ឈ្មោះ ម៉ៅ មុខរបរ​រើស​អេតចាយ​បាន​សារភាព​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​ម្នាក់​ដើរ​ធ្វើជា​រើស​អេតចាយ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ត្រង់ចំណុច​ស្តុ​ប​មន្ទីរពេទ្យ​អង្គឌួង ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ខ​ណះ​ពេលដែល​ឃើញ​ម្ចាស់​ម៉ូតូ​មួយគ្រឿង ម៉ាក​ទ្រី​ម​សង់​សេ​១២៥ សេរី​២០១០​ពណ៌​ខ្មៅ​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 1-AR 1176 ស្រវឹងស្រា​ដេក​លង់លក់​ស្រាប់តែ​ឃើញ​មាន​ឲ​កាស​ក៏បាន​ចូល​
​ទៅ​កាច់​សោ​ជិះ​រត់​បានសម្រេច តែ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ក៏បាន​នាំគ្នា​ជួយ​ប្រដេញ​ប្រកៀក​ប្រ​កឹ​ត ពីក្រោយ​រួច​នាំគ្នា​ស្រែកថា​ចោ​រហូតដល់​ត្រង់ចំណុច​ជិត​និង​ផែ​ថ្ម ផ្លូវ​ព្រះស៊ីសុវត្ថិ​ជនសង្ស័យ​បាន​ជិះ​ទៅបុក​ពីក្រោយ​រថយន្ត​មួយគ្រឿង ដែល​មិន​ចាំ​ម៉ាក​បណ្តាល​ឲ្យ​ដួល​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រងរបួស រួច​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​វាយ​ខ្នា​ស់​យកទៅ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​រួច​ឲ្យ​កង់​បី​ដឹក​ជនសង្ស័យ និង​ជនរងគ្រោះ​ទៅ​ចង្អុលបង្ហាញ​នៅ​កន្លែងកើតហេតុ ហើយ​បាន​នាំ​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្តភ្នំ ដើម្បី​សាកសួរ​និង​កសាង​សុំ​រឿង​ចាត់ការ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​