Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាង​អស្ចារ្យ គ្រា​ត្រូវ​ឆ្នោត​១​ថ្ងៃ ៣​ដង​

spot_img

លោក Mark Maltz សញ្ជាតិ​អាមេរិក បាន​ទទួល​ប្រាក់រង្វាន់​សរុប​ជាង ៣២៥.០០០​ដុល្លារ ក្រោយពេល​ទិញ​សន្លឹកឆ្នោត​បន្តបន្ទាប់ ៤​សន្លឹក ។​

​លោក Mark Maltz (​ឆ្វេង​) ទទួល​ប្រាក់រង្វាន់ 325.184 USD

Mark Maltz គឺជា​អ្នកបើកបរ​រថយន្ត​សណ្តោង​នៅ Waterford រដ្ឋ Michigan កាលពី​ថ្ងៃ ២៣ កុម្ភៈ គាត់​បាន​ឈប់​នៅ​ស្ថានីយ៍​ប្រេង​មួយ​ដើម្បី​ចាក់​សាំង ក្រោយ​ពេល​រង់ចាំ​លោក​បាន​ទិញ​ឆ្នោត​កោស​១​សន្លឹក ហើយ​ត្រូវបាន​ប្រាក់ ១០​ដុល្លារ​។​

​ក្រោយុមក​គាត់​បាន​ទិញ​ឆ្នោត Fast Cash ហើយ​បន្ត​ត្រូវ ១៥​ដុល្លារ​ទៀត​។​

​ដោយ​ឃើញ​ថា​ខ្លួន​ហាក់ដូចជា​មាន​សំណាង​ថ្ងៃនេះ បុរស​វ័យ ៤២​ឆ្នាំ​រូប​នេះ បាន​សម្រេចចិត្ត​ចំណាយ​លុយ​១៥​ទៀត ដើម្បី​ទិញ​ឆ្នោត Fast Cash ២​សន្លឹក​។ ក្នុងចំណោម​នោះ​មាន​ឆ្នោត​១​សន្លឹក លោក​ត្រូវបាន ៣២៥.០០០​ដុល្លារ​។​

​លោក​ពោល​ថា ពេល​ដឹង​ភ្លាម​ថា ខ្លួន​ខ្ញុំ​ជា​អ្នកឈ្នះ​ខ្ញុំ​ស្ទើរតែ​ឆ្កួត ខ្ញុំ​ចេះតែ​គិត ហើយ​មិន​ជឿថា ខ្លួន​ត្រូវ​ឆ្នោត​ផ្ទួនៗ​បែបនេះ​សោះ​។​

​ពេល​ទទួល​រង្វាន់​នៅ​ថ្ងៃ ២៧​កុម្ភៈ នៅ​ក្រុមហ៊ុន​ឆ្នោត Michigan លោក​ប្រាប់​ថា នឹង​យក​លុយ​នេះ​ទៅ​វិនិយោគ​រកស៊ី​៕ ចន្ទ្រា​

spot_img
×