Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្លោះប្រកែក​ជា​មួយ​ប្តី​បន្តិចបន្តួច ស្ត្រី​ម្នាក់ យក​សាំង​ចាក់​ដុត​សម្លាប់​ខ្លួនឯង​

​ខេត្ត​រតនគិរី ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​រតនគិរី បានឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៨ មាន​ស្ត្រី​ម្នាក់ បាន​ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង ដោយ​គ្រាន់តែ​មាន​ទំនាស់​ពាក្យសម្តី​ជាមួយ​ប្តី របស់​ខ្លួន​បន្តិចបន្តួច​។

ហេតុការណ៍​នេះ​បាន កើតឡើង​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។ សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា មុនពេល​កើតហេតុ​ខាងលើនេះ គេ​ឃើញ​ស្ត្រី​ម្នាក់​បាន​ឈ្លោះ​ជាមួយ​ប្ដី ដោយ​ប្រើ​ពាក្យសម្តី​ប្រកែក​គ្នា​បន្តិច​បន្ទួ​ច ហើយ​បន្តបន្ទាប់​ក្រោយមក គេ​ឃើញ​ស្ត្រី​ជា​ភរិយា បាន​ស្ទុះ​ទៅ​យក​សាំង​ចាក់​ដុត​ខ្លួនឯង និង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​។ មន្ត្រីនគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​កន្សែង បានឲ្យដឹងថា សព​ស្ត្រី​រងគ្រោះ​ឈ្មោះ ឆាយ សុខ អាយុ ៤០​ឆ្នាំ​ជនជាតិ​ខ្មែរ និង​មាន​ប្ដី​ឈ្មោះ ខុម នី អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ​កង់​បី ឬ​ឡាំ​ប្រ៊ី​តា ផលិត​នៅ​ប្រទេស​ឥណ្ឌា និង​មាន​កូនប្រុស​ស្រី​ចំនួន ៣​នាក់ ក្នុងបន្ទុក​។​

​សមត្ថកិច្ច បន្តថា មុន​ពេល​ដុត​ខ្លួន ស្ត្រី​រងគ្រោះ​បាន​កោសខ្យល់ និង​កោ​ពុកមាត់​ឲ្យ​ប្តី ហើយ​អ​ឡុង​ពេលនោះ ក៏​បាន​ឈ្មោះ​ប្រកែក​គ្នា ដោយ​លើកយក​បញ្ហា​មួយចំនួន​មក​តស៊ូ​មតិ​ជាមួយគ្នា​។ ប៉ុន្ដែ​ក្រោយមក​ខាង​បុរស​ជា​ប្ដី​ក៏​បាន​ឡើង​ទៅសំងំ​ដេក​នៅលើ​ផ្ទះ ចំណែក​ប្រពន្ធ ក៏​នៅ​បន្ត​ការផឹក​សុ​ី​នៅ​ខាងក្រោម​ផ្ទះ​។ នគរបាល​មូលដ្ឋាន ឲ្យដឹងទៀតថា ក្រោយមក​ស្ត្រី​ជា​ភរិយា បាន​ដើរចូល​ទៅ​យក​ប្រេងសាំង​ប្រហែល ៣​លីត្រ មក​ចាក់​ពី​លើ​ខ្លួន​រួច​គូស​ដែកកេះ​ដុត​ខ្លួនឯង​តែ​ម្ដង​ហើយ ពេល​ភ្លើង​កំពុង​ឆេះ អ្នកជិតខាង ក៏​បាន​មក​ជួយ​ពន្លត់ភ្លើង​ឲ្យ​រលត់ ហើយ​សាច់ញាតិ ក៏​បាន​ដឹក​ស្ត្រី​រងគ្រោះ​បញ្ជូនទៅ​សង្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រតនគិរី ប៉ុន្ដែ​ជា​អកុសល​ស្ត្រី​រងគ្រោះ បាន​ស្លាប់បាត់​ទៅ​ហើយ​។​

​នគរបាល បានបញ្ជាក់​ថា នៅ​ជាប់​ខ្លួន​ស្ត្រី​រងគ្រោះ​មាន​ប្រាក់​ចំនួន ៥០​មុឺន​រៀល ដែល​នៅ​ជាប់​ខ្លួន​ស្ត្រី​រងគ្រោះ​ត្រូវ​ភ្លើង​ឆេះ​អស់​។ ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ ក៏​បាន​ចុះមក​ពិនិត្យ​សាកសព​ស្ត្រី​រងគ្រោះ និង​បាន​ធ្វើលិខិត​ប្រគល់​សព​ជូន​ប្ដី ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ សមុទ្រ​ឈើ​

×