Tuesday, October 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! ថៃ​ចាប់ខ្លួន​ជនជាតិ​រុស្ស៊ី ១០ នាក់ ពីបទ​បើក «​វគ្គ​បណ្តុះបណ្តាល​សិច​» នៅក្នុង​ទីក្រុង​ប៉ា​តា​យ៉ា​

​ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃ​ច័ន្ទ បាន​ចាប់ខ្លួន​ជនជាតិ​បរទេស​ប្រុស​ស្រី​ចំនួន ១០ នាក់ ដែល​បាន​កំពុងដំណើរការ «​ថ្នាក់​បណ្តុះបណ្តាល​ផ្លូវភេទ​» សម្រាប់​ជនជាតិ​របស់​ពួកគេ នៅក្នុង​ទីក្រុង​ឆ្នេរសមុទ្រ Pattaya និង​ចោទប្រកាន់​ពួកគេ​ធ្វើ​ការងារ​បែបនេះ​នៅក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ការអនុញ្ញាត ។​

​មេប៉ូលីស​ប៉ា​តា​យ៉ា លោក Apichai Krobpet និយាយថា ជនបរទេស​១​ក្រុម​មាន​គ្នា​ចំនួន ៣៣ នាក់ ដែល​ចូលមក​ក្នុងប្រទេស​នេះ ពី​រុស្ស៊ី បាន​ចំណាយលុយ ២ ម៉ឺន​បាត (​ប្រហែល ៦៣៥ ដុល្លារ​) ក្នុង​ម្នាក់ សម្រាប់​រៀន​វគ្គ​នេះ ដែល​ពួកគេ​កំពុង​ត្រូវបាន​បង្រៀន​អំពី​របៀប​បង្កើន​គុណភាព​សិច​នៅក្នុង​បន្ទប់​គេង ។​

​ប៉ូលីស​បាន​ឆ្មក់​ចូល​ថ្នាក់​បណ្តុះបណ្តាល​នេះ ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​បន្ទប់​សន្និសីទ​សណ្ឋាគារ​មួយ នៅក្នុង​ទីក្រុង​ប៉ា​តា​យ៉ា បន្ទាប់ពី​បុគ្គលិក​បាន​លឺស្នូរ «​សម្លេង​រំខាន​» ចេញពី​ក្នុង​បន្ទប់​របស់​ពួកគេ ។​

​មន្ត្រី​បាន​ឆ្មក់​ចូលក្នុង​បន្ទប់​នោះ និង​ធ្វើការ​ចាប់ខ្លួន​គ្រូ​បណ្តុះបណ្តាល ១០ នាក់​, ស្រី ៣ នាក់ និង ប្រុស ៧ នាក់ ។​

​ពួកគេ​ត្រូវបាន​ស្គាល់​ថា​ជា​ពលរដ្ឋ​រុស្ស៊ី ដែល​បាននិងកំពុង​ធ្វើការ​នៅក្នុង​ប្រទេស​នេះ ។​

​មួយចំនួន​នៃ​គ្រូបង្រៀន​ទាំងនោះ ពាក់​អាវយឺត​ដោយមាន​សរសេរ​ពាក្យ​ថា «Sex Animator» ។​

​ពួកគេ​ទាំង​១០​នាក់ នឹងត្រូវ​ប្រឈមមុខ​បទចោទប្រកាន់​ធ្វើ​ការងារ​បែបនេះ​ដោយ​គ្មាន​ការអនុញ្ញាត ។​

​ប៉ូលីស​និយាយថា ម្នាក់​ក្នុងចំណោម​នោះ ក៏​ត្រូវបាន​ចោទប្រកាន់​ស្នាក់នៅ​ហួស​ទិដ្ឋាការ​កំណត់ និង ៣ នាក់​ផ្សេងទៀត ត្រូវបាន​ចោទប្រកាន់​ចូលមកក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ។​

​ទោះយ៉ាងណា អ្នកចូលរួម​ក្នុង​ថ្នាក់រៀន​នេះ ពុំ​ត្រូវបាន​ចោទប្រកាន់​នោះទេ និង​អនុញ្ញាត​ឲ្យ​បន្ត​ស្នាក់នៅ​ដោយ​សេរីភាព ៕ ចន្ទី​

 

spot_img
×