Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក ៖ រដូវប្រាំង ឆ្នាំ​២០១៨ អាច​នឹង​មាន​ភ្លៀង​កក់ខែ​ច្រើន​

spot_img

​ភ្នំពេញ ​៖ សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានបញ្ជាក់​ថា កម្ពុជា​ទទួល​រង​នូវ​ឥ​ទិ្ធ​ពលពី​បាតុភូត ឡា​នី​ណា នាំឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពេញ​ផ្ទៃ​ប្រទេស ហើយ​ក្នុង​រដូវប្រាំង ចាប់ពី​ខែ​មីនា និង​ខែមេសា ឆ្នាំ​២០១៨​នេះ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ និង​អតិបរមា​ពី​៣៦​ទៅ​៣៨​អង្សា​សេ ដែល​អាច​នឹង​មាន​ភ្លៀង​កក់ខែ​ច្រើន ពិសេស​នៅ​តំបន់​វាលទំនាប និង​តំបន់​មាត់សមុទ្រ​។

​សម្រាប់​ដើម​រដូវវស្សា ចាប់ពី​ខែ​ឧសភា និង​ខែមិថុនា ឆ្នាំ​២០១៨ នឹង​ចាប់ផ្តើម​នៅ​ដើម​សប្តាហ៍​ទី​១ នៃ​ខែ​ឧសភា។ តំបន់​ទំនាប​កណ្តាល អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​។ តំបន់​ខ្ពង់រាប អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន និង​តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ច្រើន​។ បាតុភូតធម្មជាតិ នៅក្នុង​ខែ​មេសា ខែ​ឧសភា និង​ខែមិថុនា ឆ្នាំ​២០១៨ អាច​នឹង​មាន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន ពិសេស​នៅ​តំបន់​ទំនាប​កណ្តាល ប៉ុន្តែ​តិចជាង​ឆ្នាំ​២០១៧​។​

​ក្នុង​សេចក្តីជូនដំណឹង​ស្តី​ពី​ការព្យាករណ៍​ស្ថានភាព​អាកាសធាតុ​លើក​ទី​១ សម្រាប់​រដូវប្រាំង និង​ដើម​រដូវវស្សា​ឆ្នាំ​២០១៨​។ បន្ទាប់ពី​ធ្វើ​ការតាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួចមក នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៨​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ដល់​សាធារណជន​អំពី​ការព្យាករណ៍ ស្ថានភាព​អាកាសធាតុ​លើក​ទី​១ សម្រាប់​រដូវប្រាំង និង​ដើម​រដូវវស្សា ឆ្នាំ​២០១៨ ។ យោង​តាម​ការពិនិត្យ​លើ​សីតុណ្ហភាព​នៅលើ​ផ្ទៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ខាងលិច និង​សមុទ្រ​ចិន​ខាងត្បូង (​ក្បែរ​ខ្សែ​អេក្វាទ័​រ​) បានបង្ហាញ​ថា ចាប់ពី​ខែ​មីនា ដល់​ខែ​មិថុនា ឆ្នាំ​២០១៨ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួលរង​នូវ​ឥ​ទិ្ធ​ពល​ពិ​បាតុភូត ឡា​នី​ណា (La Nina)​។ ការវិភាគ​ទៅលើរ​បាយ​ទឹកភ្លៀង និង​កម្រិត​សីតុណ្ហភាព បានបង្ហាញ​ថា ចាប់ពី​ខែ​មីនា ដល់​ខែ​មិថុនា ឆ្នាំ​២០១៨ ទឹកភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​ច្រើនជាង​មធ្យមភាគ​ច្រើន​ឆ្នាំ រីឯ​សីតុណ្ហភាព​អាច​នឹង​មាន​ស្ថានភាព​ទាប​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×