Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី​ថា ករុណា ពេជ្រ វេច​បង្វេច​ទៅ​នៅ​សៀមរាប​ដើម្បី​មើល​ជំនួញ​

ភ្នំពេញ​-​តារាចម្រៀង ករុណា ពេជ្រ ក្រោយពេល​ប្រកាសថា​មាន​អ្នក​ស្អំ​បេះដូង មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​ពេលនេះ ដូចជា​មិន​រវល់​រឿង​គូស្នេហ៍​ដូច គូស្នេហ៍​ដទៃទៀត​សោះ បែ​ជា​លេចមុខ​មក​ថា កំពុង​មមាញឹក​ជាមួយនឹង​មុខ​ជំនួញ​ទៀតហើយ​។

​ជាទូទៅ​គេ​ឧស្សាហ៍​ឃើញ​តារា​ប្រុស​ជួរមុខ​របស់​ផលិតកម្ម​ថោ​ន ករុណា ពេជ្រ ធ្វើដំណើរ​ទៅ​ខេត្តសៀមរាប​ជា​ញឹកញាប់ គេ​ក៏បាន​ដាក់បន្ទុក​ថា បុរស​សង្ហារ​រូបនោះ ពិត​ជាមាន​ភាគហ៊ុន​លើ​មុខ​ជំនួញ​ថ្មី ដែល​គ្រោង​នឹងធ្វើ​ឡើង​អស់​រាប់លាន​ដុល្លារ​គឺ ផ្សារ​រាត្រី​កុងតឺន័រ​សៀមរាប ប៉ុន្តែ​ករុណា ពេជ្រ តែងតែ​ច្រាន​ព័ត៌មាន​ទាំងនោះ​ថា ខ្លួន​មិនមាន​ភាគហ៊ុន​សូម្បីតែ​បន្តិច​។ កាលដែល ករុណា ពេជ្រ តែងតែ​ទៅ​មើល​នោះ គឺ​ការជួយ​និង​ការទទួលខុសត្រូវ​ការ​ងារ​របស់ខ្លួន​ប៉ុណ្ណោះ​។

​ប៉ុន្តែ​ករុណា ពេជ្រ ទទួលស្គាល់ថា ខ្លួន​បាន​ទៅ​បោះទុន​រកស៊ី នៅ​ខេត្តសៀមរាប​មែន ប៉ុន្តែ​មិនមែនជា​ថៅកែ ផ្សារ​រាត្រី​កុងតឺន័រ​នឹង​ទេ គឺ​ខ្លួន​បាន​បើក​ម៉ា​ត ២៤​ម៉ោង នៅក្នុង​ផ្សារ​កុងតឺន័រ​សៀមរាប និង​មាន​បើក​ផាប់​(Pub) ដើម្បី​កំដរ​អារម្មណ៍​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅក្នុង​ក្រុង​សៀមរាប​។

​រីឯ​ការចំណាយ​លើ​មុខ​ជំនួញ​ទាំងពីរ​នេះ ករុណា ពេជ្រ បាន​បោះទុន​ប្រមាណ​ជិត​១០​ម៉ឺន ដុល្លារ​សម្រាប់ ម៉ា​ត​២៤ ម៉ោង និង Pub ការបើក​ជំនួញ​ថ្មី​នេះ គេ​មិនទាន់​ដឹងថា ករុណា ពេជ្រ វេច​បង្វេច​ទៅ​នៅ​ទីក្រុង​បុរាណ​មួយ​នេះ ឬ​យ៉ាងណាទេ គ្រាន់តែ​លោក​បញ្ជាក់ថា ស្រួល​មិន​ស្រួលខ្លួន​អាច​ទៅ​នៅ​សៀមរាប​ដើម្បី​ទៅ​មើលមុខ​ជំនួញ​ថ្មី​មួយ​នេះ ឲ្យ​ដើរ​ស្រួលបួល​សិន ទើប​ស​ម្រ​ច​ចិត្ត​ថា នឹងត្រូវ​នៅ​បន្ត​ឬក៏​មក​នៅ​ភ្នំពេញ​វិញ​៕​ ដោយ​-​គីម ស្រីរ័ត្ន​

×