Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចិន​.​ខ្មែរ ៦​នាក់ ដកហូត​ទូរស័ព្ទ ជាង​២០០​គ្រឿង​

​កោះកុង ៖ ជនសង្ស័យ​ជាន​ជនជាតិ​ចិន​៤​នាក់ និង​អ្នកបើកបរ ចំនួន​២​នាក់ ជនជាតិខ្មែរ ធ្វើដំណើរ​តាម​អូប័រ​មួយគ្រឿង មកពី​ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​នគរបាល​ព្រំ​ដែនទឹក ប្រចាំ​ប៉ុស្តិ៍​កោះ​ម្នាស់ ដេញ​មកដល់​ចំណុច​ផែ​ពយ​ជប៉ុន ស្រុក​គី​រី​សាគរ ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក បាន​ឃាត់ និង​ហៅ​មក​សាកសួរ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​នឹង​៤០​នាទី ដោយបាន​ដកហូត​ទូរស័ព្ទ ជាង​២០០​គ្រឿង​។​

​មនុស្ស​ទាំង​៦​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ DING RUI ជនជាតិ​ចិន អាយុ​២២​ឆ្នាំ​, ទី​-​ឈ្មោះ FANG LIUHONG ជនជាតិ​ចិន អាយុ​២៨​ឆ្នាំ​, ទី​-​ឈ្មោះ XU QUNBAO ជនជាតិ​ចិន អាយុ​៣៤​ឆ្នាំ​, ទី​៤-​ឈ្មោះ LIG DAN ជនជាតិ​ចិន អាយុ​២៩​ឆ្នាំ​, ទី​៥-​ឈ្មោះ ឌុល ការី​ម ជនជាតិខ្មែរ អាយុ​៣២​ឆ្នាំ​, ទី​៦-​ឈ្មោះ លី វណ្ណា ជន​ជនជាតិខ្មែរ អាយុ​៤០​ឆ្នាំ​។​

​សមត្ថកិច្ច​បាន​ឆែកឆេរ​ឃើញ​សម្ភារៈ ទូរស័ព្ទ អាយ​ហ្វូ​ន​ស៊ិ​ច​(iphone6) ចំនួន​២៧០​គ្រឿង​, ខ្សែ​សាក​ថ្ម ចំនួន​១៧៥​ខ្សែ​, ព្រី​ភ្លើង​ចំនួន​៤​ដុំ​។ បច្ចុប្បន្ន​ជន​ទាំង​ចំនួន​០៦​នាក់ យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​សុខភាព​ភ្ញី​មាស​។ រីឯ​វត្ថុតាង​ត្រូវ​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដកហូត​យកទៅ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​។ ចំណែក​អូប័រ​០១​គ្រឿង ដែលជា​មធ្យោបាយ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×