Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​អ៊ុត​កៅស៊ូ​AC​កម្រាស់​៥​សង់ទីម៉ែត្រ ចាប់ពី​រមនីយដ្ឋាន​វ​ត្ត​ភ្នំ រហូតដល់​វិមានឯករាជ្យ បានបញ្ចប់​ការដ្ឋាន​ទាំងស្រុង ទោះបី​កូ​វីដកំ​ពុង​យាយី​ក្ដី​

​ភ្នំពេញ​៖ គម្រោង​ជួសជុល មហាវិថី​ព្រះ​ន​រោ​ត្ដម​ដែល​ខូចខាត​ដោយ​ទឹកជំនន់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ពី​រមនីយដ្ឋាន​វ​ត្ត​ភ្នំ​រហូតដល់​វិមានឯករាជ្យ​បាន​អ៊ុត​កៅស៊ូ​AC​កម្រាស់​៥​សង់ទីម៉ែត្រ​បញ្ចប់​ហើយ កាលពី​ថ្ងៃ​ទ​១១​មីនា​នេះ បើទោះបី​កូ​វីដ​១៩​កំពុង​យាយី​ក៏ដោយ​តែ​ការងារ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ដដែល​។​
មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖ កំណាត់​មហាវិថី​ព្រះ​ន​រោ​ត្ដម ចាប់ពី​រង្វង់​មូល​រមណីយដ្ឋាន​វត្តភ្នំ រហូតដល់​វិមានឯករាជ្យ ក្រុមការងារ​បានធ្វើកា​រ​ជួសជុល​សំបុកមាន់ ធ្វើ​គ្រឹះ​កាលពី​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២១ និង​បានបញ្ចប់​ការជួសជុល​គ្រឹះ កាលពី​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ ២០២១ ។ ក្រុមការងារ​បានចាប់ផ្ដើម​ធ្វើការ​អ៊ុត​កៅស៊ូ​AC កាលពី​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២១ ហើយ​គិត​មកដល់​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២១​នេះ ការដ្ឋាន​ទាំងមូល បានបញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​អ៊ុត​កៅស៊ូ​AC​កម្រាស់​៥​សង់ទីម៉ែត្រ​ទទឹង ១៦​ម៉ែត្រ បណ្តោយ​ប្រវែង​២១៥០​ម៉ែត្រ ចាប់ពី​រង្វង់​មូល​វត្តភ្នំ​ដល់​មាន​ឯករាជ្យ ។​

​មន្ត្រី​ដដែល​ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅក្នុង​ខណ្ឌដូនពេញ គម្រោង​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​កន្លងមកនេះ មាន​ចំនួន​១៦​ខ្សែ ។ ប៉ុន្តែ​មកដល់ពេលនេះ ក្រុមការងារ​បាន​ស្ថាបនា​រួចរាល់​ចំនួន ១១​ខ្សែ​ហើយ ពោលគឺ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​នេះ គឺជា​កំណាត់​ផ្លូវ​ទី​១១ របស់​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ជំនាញ​ឱ្យដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បើទោះបី​ស្ថិតក្នុង​ដំណាក់កាល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ក្តី តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដៃ​ម្ខាង​នៅតែ​ធ្វើការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ហើយ ដៃ​ម្ខាង​ទៀត​ប្រឹងប្រែង​ទាំងយប់​ទាំង​ថ្ងៃ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×