ភ្នំពេញៈ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ ដែលធ្វើដំណើរមកពីប្រទេសវៀតណាម ហើយមកសម្ងំលាក់ខ្លួននៅក្នុងព្រៃ ក្បែរភូមិរការខ្ពប ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១។ នៅពេលឃាត់ខ្លួនសមត្ថកិច្ចបានវាស់កំដៅជនជាតិចិនទាំង ៦នាក់ មានកំម្ដៅ ជាមធ្យម កំរិត ៣៦-៣៧អង្សារ។
ជនជាតិចិនទាំង ៦នាក់ មានដូចជាៈ
១-ឈ្មោះ ជ៉ាំង លិ ប្រុស អាយុ ៣ ២ឆ្នាំ ខេត្ត គង័ស៊ី
២-ឈ្មោះ ទីង តាក់យូវ ប្រុស អាយុ៣៣ ឆ្នាំ ខេត្ត គ័ងស៊ី
៣-ឈ្មោះ កាន ហួយ ប្រុស អាយុ ២២ឆ្នាំ ខេត្ត គ័ងស៊ី
៤-ឈ្មោះ ពីង យ៉ុងទីង ប្រុស អាយុ៤៤ឆ្នាំ ខេត្ត គ័ងស៊ី
៥-ឈ្មោះ វ៉ី ស៊ែ ប្រុស អាយុ ៣៥ ឆ្នាំ ខេត្ត ឡាវនិញ
៦-ឈ្មោះ វ៉ង ទិ ប្រុស អាយុ ៣២ ឆ្នាំ ខេត្តសានតុង
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនទាំង៦នាក់នេះ គឺបានចាកចេញពីប្រទេសចិន កាលពីថៃ្ងទី៨ ខែមិនា ឆ្នាំ ២០២១ ឆ្លងកាត់តាមប្រទេសវៀតណាម ជិះរថយន្តក្រុងមកដល់រាជធានីភ្នំពេញនៅ យប់ថ្ងៃទី១០ ខែមិនា ឆ្នាំ ២០២១ ស្នាក់នៅសណ្ឋាគារ ជិនសិន។ ហើយបានចេញដំណើរឆ្ពោះទៅខេ ត្តកំពត តាមផ្លូវជាតិលេខ៣ ដោយដឹងថា ចាញ់បោកគេយកខ្លួនទៅលក់ក៏សំរេចចិត្ដសុំឡានឈប់បត់ជើងតូចរួចនាំគ្នារត់តែម្តង។
ប្រភពបានបញ្ជាក់ថា ជនជាតិចិនទាំង ៦នាក់ គ្មានឯកសារ លិខិត ឆ្លងដែន ឬលិខិត ពិនិត្យ សុខភាពនោះទេ។ បច្ចុប្បន្នជនជាតិចិន ទាំង៦នាក់ បានបញ្ជូនទៅកន្លែងធ្វើចត្ដាឡីស័ក នៅក្នុង មជ្ឈមណ្ឌលកម្ពុជា -កូរ៉េ ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន។
ប្រភពដដែលបានបន្តថា សមត្ថកិច្ចជំនាញសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីស្រាវជ្រាវរកមេខ្យល់ និងមេក្លោង៕ រក្សាសិទ្ធិដោយៈ ចេស្តារ