Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​បុរស​ម្នាក់​បានសម្រេច​រួច​ជិះ​រត់គេចខ្លួន​បាត់ស្រមោល នៅ​ខណ្ឌទួលគោក​

​ភ្នំពេញ​÷​បុរស​ម្នាក់​រវល់​តែ​អង្គុយ​ងោគ​មើល​ព័ត៌មាន​ទាំង​មិនដឹង​ខ្លួន​ត្រូវបាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ឆក់យក​ទូរស័ព្ទ​បាន​មួយគ្រឿង​រួច​ឡើង​ម៉ូតូ​ជិះ​រត់គេចខ្លួន​បាត់ស្រមោល​ដោយ​មិន​រំ​ខាង​សមត្ថកិច្ច​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០​និង ៥០ នាទី​យប់​ថ្ងៃទី​១២ ខែមីនា​ឆ្នាំ​២០២១ ចំណុច​មុខ​នឹង​មន្ទីរពេទ្យ​លោកសង្ឃ​តាម ស្ថិតនៅ​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​ទី ១ ខណ្ឌទួល- គោក រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​ឈ្មោះ​កែវ​ទូច ភេទ​ប្រុស​អាយុ​៣២ ឆ្នាំ មុខរបរ​សង្កត់​គ្រឹះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពី ពណ៌​ក្រហម ពាក់​ផ្លា ក​លេខ កំពត 2H 2970​ជិះ​ម្នាក់ឯង​ធ្វើដំណើរ​ចេញពី​បែក​ចាន​មក​ឌុប​បង​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ខណៈ​មកដល់​ក៏​អង្គុយចាំ​នៅខាងមុខ​មន្ទីរ ពេទ្យ​រួច​ឆ្លៀត​យក​ទូរស័ព្ទ​បើក​មើល​ព័ត៌មាន​ស្រាប់តែ​ភ្លាមៗ​នោះដែរ​បាន​លេចមុខ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​មក​ឆក់យក​ទូរស័ព្ទ​ពី​ដៃ​របស់់គាត់​ម៉ាក​អាយ​ហ្វូ​ន​១១ ប្រូ បានសម្រេច​រួច​ជិះ​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​សួរនាំ​ទៅលើ​ជនរងគ្រោះ ឲ្យ​ទៅ​ដាក់ពាក្យ​បណ្តឹង​ងាយស្រួល​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដើម្បី​តាម​ឃាត់ខ្លួន​យកមក​ចាត់ការ​ទៅតាម​ច្បាប់​។ ដោយឡែក​ជនរងគ្រោះ​មិន​ចង់​វែងឆ្ងាយ​ក៏​សុំ​ទៅផ្ទះ​មិន​ដាក់ពាក្យ​បណ្តឹងសុំ​បញ្ចប់រឿង​ត្រឹមនឹង​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×