ខេត្តត្បូងឃ្មុំ ៖ នគរបាលស្រុកពញាក្រែកឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីរំលោភសេពសន្ថវៈ ហើយកសាងសំណុំរឿងចាត់ការតាមនីតិវិធី កាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១។
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក បានចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុ ដោយបានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ នៅចំណុចភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះឈ្មោះស.ម រហូតបានសម្រេច កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី ត្រង់ចំណុចចម្ការម្រេច ខាងជើងឈាងខាងកើតភូមិ៣៧ឃុំក្រែកស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ ។
ជនសង្ស័យឈ្មោះ សាន អេន ភេទប្រុស អាយុ ៥៨ ឆ្នាំ ជាតិខ្មែររស់នៅ ភូមិត្រសិត ឃុំក្រែកស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ រួមគ្នាបំបាត់អំពើអសីលធម៌ក្នុងសង្គមខ្មែរយើងទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ