ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានងើបឡើងវិញ ០,២៥% ពោលគឺកើនមកដល់ ៦៣៤,០២ ពិន្ទុវិញ នៅពេលផ្សារបិទកាលពីម្សិលមិញ។
ស្របពេលជាមួយគ្នានេះ ភាគហ៊ុនបី ដែលរួមមានកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) មានការកើនឡើងដល់ ១២.៥០០រៀល ១.៦១០រៀល និង១២.៩៨០រៀល រៀងគ្នា ដោយមានចន្លោះកំណើនពី ២០រៀល ទៅ ២៨០រៀល។
ភាគហ៊ុនតែមួយប៉ុណ្ណោះដែលមានការថយចុះ នោះគឺភាគហ៊ុន ផេសថិក (PEPC) ដែលបានបិទនៅថ្លៃ ២.៩៥០រៀល ជាមួយនឹងការថយចុះ ៥០រៀល។ ភាគហ៊ុនដែលនៅសល់បីទៀត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងហ្ក្រេនធ្វីន (GTI) និងធនាគារអេស៊ីលីដា (ABC) បានរក្សាថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១០១.៥១ លានរៀល៕
រក្សាសិទ្ធិដោយ៖CEN

