Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងរាស្ត្រ​ប៉ា​គី​ស្ថាន​សង្ស័យថា ចិន​បញ្ជូន​អ្នកទោស​មក​ធ្វើការ​តាម​គម្រោង​អភិវឌ្ឍន៍​វិថី​សូត្រ​របស់ខ្លួន​

spot_img

​តំណាងរាស្ត្រ​ប៉ា​គី​ស្ថាន​ម្នាក់ បាន​សម្តែង​នូវ​កង្វល់​ខណៈ​ពេល​រក​ឃើញ​មាន​ទណ្ឌិត​ជនជាតិ​ចិន​ជា​ច្រើន ធ្វើការ​ក្នុង​បណ្តា​គ្រោង​ការអភិវឌ្ឍន៍​ក្នុង​ក្របខ័ណ្ឌ​វិថី​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន (CPEC) ។​

កំពង់ផែ Gwadar, “​កំពូល​គ្រោងការណ៍​” ស្ថិតក្នុង​ក្របខ័ណ្ឌ​វិថី​សេដ្ឋកិច្ច​ចិន​-​បា​គី​ស្ថាន។

​អ្នក​លើក​បង្ហាញ​ពត៌មាន​នេះ​គឺ​លោក Nawab Mohammad Yousuf Talpur តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​ប៉ា​គី​ស្ថាន (PPP)​។ លោក​ឲ្យដឹងថា ៖ “​ខ្ញុំ​ទើប​ដឹងថា ទណ្ឌិត​នៅ​បណ្តា​ពន្ធ​ធនាគារ​របស់​ចិន​ត្រូវបាន​បញ្ជូន​មក​កាន់​ទី​នេះ ហើយ​ពួកគេ​កំពុង​ចូលរួម​ការសាងសង់​ផ្លូវថ្នល់​។ ពួកគេ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋកម្ម ដូច្នេះ​ចាំបាច់​ត្រូវមាន​ការរៀបចំ​សន្តិសុខ​ឲ្យបាន​សមស្រប​”​។​

“​ខ្ញុំ​បាន​ទាក់ទង​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ហើយ​អ្នក​នោះ​បាន​បញ្ជាក់ថា ពិតជា​មាន​ទណ្ឌិត (​ចិន​) កំពុង​ធ្វើការ​នៅ​ប៉ា​គី​ស្ថាន​។ ការមន្ទិលសង្ស័យ​របស់ខ្ញុំ បន្ទាប់ពី​មាន​ប្រតិកម្ម​ស្រពិចស្រពិល​ពី​ក្រសួង​មហាផ្ទៃ ដោយ​ឆ្លើយថា ពួកគេ​ពុំ​បានដឹង​ពី​រឿង​នេះ តែ​ក៏​មិន​បដិសេធ​សេចក្តីប្រកាស​របស់​ខ្ញុំ​” -​តំណាងរាស្ត្រ Yousuf ពោល​បន្ថែម​។​

​តាម​តំណាងរាស្ត្រ​ខាងលើ នោះ​ចិន​និង​ប៉ា​គី​ស្ថាន​ប្រាកដ​ជា​មួយ​ការព្រមព្រៀង​សម្ងាត់​មួយ ដែល​ពុំ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​ដោយហេតុថា ទណ្ឌិត​មិន​ត្រូវបាន​បញ្ជូន​ពី​ប្រទេស​មួយ​ទៅកាន់​ប្រទេស​មួយទៀត ដែល​ម្ចាស់​ប្រទេស​ទទួលយក​នោះ​ពុំ​ត្រូវបាន​ផ្តល់​ព័ត៌មាន​ជាមុន​។​

​រយៈពេល​កន្លងមក​មាន​ជនជាតិ​ចិន​ជា​ច្រើន​នៅ​ប៉ា​គី​ស្ថាន ត្រូវបាន​ចាប់ខ្លួន ព្រោះ​ជាប់​ទាក់ទិន​ដល់​ករណី​ឆបោក​តាម ATM ។ ក្នុងការ​ឆ្មក់​២​លើ​ក​របស់​ប៉ូលិស​ប៉ា​គី​ស្ថាន ពួក​គេ​ចាប់បាន​ជនជាតិ​ចិន​១​ចំនួន បាន​ប្រើ​ប័ណ្ណឥណទាន​ក្លែងក្លាយ​ដើម្បី​ដក​យក​ប្រាក់​។ ការ​ឆ្មក់​ចាប់​ទាំង​២​លើក​នេះ ប៉ូលិស​វាយ​ឆ្ម​ក់​យក​បាន​កាត ATM យ៉ាងច្រើន ព្រមទាំង​សាច់ប្រាក់​ច្រើន​លាន​ក៏​ត្រូវ​បាន​រឹបអូស រួម​ជាមួយ​ការឃាត់ខ្លួន​មុខសញ្ញា​។​

​តាម​ការប៉ាន់ស្មាន​បច្ចុប្បន្ន​មាន​ជនជាតិ​ចិន ៤០០.០០០​នាក់ កំពុង​រស់នៅ​ប៉ា​គី​ស្ថាន ក្នុងនោះ​១​ភាគ​ធំ កំពុង​ធ្វើការ​ក្នុង​បណ្តា​គ្រោងការណ៍​ចំណុះ​ក្របខណ្ឌ CPEC ដែល​ជា​ផ្នែក​មួយ​ក្នុង​គ្រោងការណ៍​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​របស់​ក្រុង​ប៉េកាំង​៕​ សូយន

spot_img
×