Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនដៃដល់ ដែល​កាប់​ក្មេងប្រុស​ម្នាក់​អាយុ​ទើបតែ​១​ឆ្នាំកន្លះ ស្លាប់ នៅ​ស្រុក​សំរោង​ទង​

កំពង់ស្ពឺ ៖​ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​មួយ​ភូមិ ដេញ​ព័ទ្ធចាប់​ជនដៃដល់​ម្នាក់​ប្រើ​កាំបិតផ្គាក់ កាប់​ក្មេងប្រុស​ម្នាក់​អាយុ​ទើបតែ​១​ឆ្នាំកន្លះ ត្រូវ​ចំនួន​២​កន្លែង​បណ្តាល​ឲ្យ​ស្លាប់​។

​ហេតុការណ៍​កាប់សម្លាប់​ក្មេង​នេះ កើតឡើង​នៅ​វេ​ល​ម៉ោងជាង​១​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​នៅក្នុង​ភូមិ​អំពិល​ផ្អែម​ឃុំ​រលាំងចក ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ​ភួង សុខ​ណាន់​អាយុ​១​ឆ្នាំកន្លះ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​ត្រូវជា​កូន​របស់​ឈ្មោះ ឃុន ស្រី​នាង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។ រីឯ​ជនដៃដល់​ឈ្មោះ​អៀង រ៉ា​ដូ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ជាមួយគ្នា ។​

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា ម្ដាយ​ឈ្មោះ ឃុន ស្រី​នាង​២៥​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​រោងចក្រ​ជា​ស្ត្រី​មេម៉ាយ និង​ជនរងគ្រោះ​មានឈ្មោះ ភួង សុ​ណាន់ ភេទ​ប្រុស​អាយុ​ជាង​១​ឆ្នាំ ដែល​កំពង់​រត់​លេង​មុខផ្ទះ​ជនល្មើស ស្រាប់តែ​ជនល្មើស​ដែលជា​ឃាតករ​បាន​យក​កាំ​ផ្គាក់​ដង​វែង កាប់​ទៅលើ​ជនរងគ្រោះ​ចំក​ខាងឆ្វេង​ដល់​ឆ្អឹង​ក និង​មួយ​កាំបិត​ទៀត​ចំ​ថ្ងាស​មុត​ដល់​សៀត​ស្កា​រទាំង​ទាំងសងខាង និង​ប្រមូល​សំបើ​ងគ​លើ​គល់​យក​ជនរងគ្រោះ​ដាក់​លើ​គល់​អុស​បំ​រ៉ុង​ដុត​កម្ទេច​សព ដែល​បាន​ស្លាប់បាត់​បង់ជីវិត តែ​ត្រូវបាន​អ្នកជិតខាង​ឃើញ​ស្រែក​ផ្អើល រួច​រត់​ចូល​ក្នុងផ្ទះ​បិតទ្វា​ចាក់សោរ​ជិត​រួច​អា​រក​ខ្លួនឯង និង​ប៉ុនប៉ង​ដុត​ផ្ទះ​ចោល​ទៀតផង​។

​ក្រោយពី​ទទួលបាន​របាយការណ៍​ពី​មូលដ្ឋាន ក្រោម​ការដឹកនាំ​ផ្ទាល់ ឯកឧត្តម សរ សុ​ពុ​ត្រា អភិបាលរង និង​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ប្រតិបត្តិការ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ប្រើប្រាស់​គ្រាប់​បែកផ្សែង រហូត​ឈានដល់​ការឃាត់ខ្លួន​ជនល្មើស​បានសម្រេច​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ឈ្មោះ តុញ ភេទ​ស្រី អាយុ ៧​ឆ្នាំ ជា​ក្មួយ​ស្ដ្រី​ជា​ម្ដាយ​ជនរងគ្រោះ ព​ដើរលេង​នៅ​ម្តុំ​មុខផ្ទះ​ជនល្មើស ស្របពេលនោះ ជនល្មើស​បាន​កាន់​កាំបិតផ្គាក់​ចេញពី​ក្នុងផ្ទះ រួច​រត់​សំដៅ​មក​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ហ្នឹង​កន្លែង​តែម្តង ។ ស្លាកស្នាម​កាប់​ត្រូវ ក ខាងស្តាំ លើ​ថ្ងាស ។​

ក្រោយ​ធ្វើ​សកម្មភាព​ជនល្មើស​បាន​រត់​ចូល​ក្នុងផ្ទះ​បិតទ្វារ​ដោយ​ធ្វើ​សកម្មភាព​ដុត​ផ្ទះ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​បាន​ចុះ​ឡោមព័ទ្ធ​និង​មាន​កិច្ច​អន្ដរាគមន៍​បន្ទាន់​ពី​ក្រុម​រថយន្ដ​សង្គ្រោះ​អគ្គិភ័យ អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង និង​រថយន្ដ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ជនល្មើស​បាន​សម្ងំ​លាក់ខ្លួន​មិន​ព្រម​ចេញ ដោយ​ស្ថានភាព​មិនល្អ​ជំនាញ បាន​ស្នេ​ី​សុំ​យោបល់​សម្រេច​ប្រើប្រាស់​មធ្យោបាយ​អាវុធ​ដែល​បំពាក់​ក្បាល​គ្រាប់បែក​ផ្សែង​ពុល ដើម្បី​ចូលចាប់​ជនល្មើស​។

​តាម​ការបញ្ជាក់​ពី​លោក​ឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង​ខេត្ដ ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ខាងលើ​បានឱ្យដឹង ការប្រើប្រាស់​គ្រប់​មធ្យោបាយ​រហូត​ឈានដល់​ការ​បំបែក​ករណី​ឃាតកម្ម​និង​ចាប់​ជនល្មើស រួច​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចំណាត់ការ តាមផ្លូវ​ច្បាប់ ៕​ រក្សាសិទ្ធិដោយ៖សាមេត

×