ភ្នំពេញ÷ស្ត្រីម្នាក់ជិះម៉ូតូមិនប្រយ័ត្នបណ្តាលឲ្យធ្លាក់គ្រលុកដួល ស្រាប់តែមានជនសង្ស័យម្នាក់រួមនិងបក្ខពួកបានជិះកង់បីចុះមកធ្វើជាបន្លំជួយលើកម៉ូតូស្រាប់តែឃើញជនរងគ្រោះភ្លេចខ្លួនក៏កាច់សោរម៉ូតូជិះរត់ទៅបាត់តែសំណាងល្អតាមរកឃើញជនសង្ស័យកំពុងតែយកទៅលក់នៅម្តុំឃ្លាំងរំសេវ រួចឃាត់ជនសង្ស័យខាងលើទុកប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង ២ និង ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី១៥ ខែមិនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវទៅ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះគងបញ្ញា ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ជិតនិងផ្សារចំការដូង ខណ្ឌដង្កោ។
បើយោងតាមប្រភពពីស្ត្រីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដា ទ្រីមសង់ សេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1-IL 6857 ជិះដោយម្នាក់ឯងធ្វើដំណើរតាមផ្លូវ៣៧១ក្នុងទិសដៅពីកើតទៅលិចគោលបំណងត្រឡប់ទៅផ្ទះខណៈមកដល់ចំណុចកើតហេតុស្រាប់តែគាត់ជិះធ្លាក់គ្រលុកទប់ចង្កូតអត់និងបណ្តាលឲ្យដួលរងរបួសជើងស្រាប់តែភ្លាមនោះដែរមិនដឹងលេចមុខជនសង្ស័យមកពីណាជិះកង់បីមួយគ្រឿងមិនចាំផ្លាកលេខចុះមកធ្វើជាជួយ រួចឃើញឱកាសល្អជនរងគ្រោះភ្លេចខ្លួនក៏បានកាច់សោរជិះរត់គេចខ្លួនបាត់មួយសន្ទុះ តែសំណាងអាក្រក់បានប្តីជនរងគ្រោះឆែកតាមGPS ក៏ឃើញជនសង្ស័យកំពុងតែដោះគ្រឿងមូតូលក់នៅម្តុំផ្សាឃ្លាំងរំសេវរួចពួកគាត់ឃាត់ជនសង្ស័យបានយកប្រគល់ឲ្យសមត្ថ កិច្ចវាយខ្នាស់។
ក្រោយពេលកើតហេតុខាងលើសមត្ថ កិច្ចមូលដ្ឋានចុះទៅដល់រួចធ្វើការសួរនាំនិងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីយកជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី២ធ្វើការសួរនាំនិងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត



