ភ្នំពេញ÷ បុរសម្នាក់រួមដំណើរជាមួយនិងស្ត្រីម្នាក់ទៀតបានបើករថយន្ត ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកបង្គោលស្លាកសញ្ញារងការខូចខាតបាក់មួយដើម។ ចំណែកម្ចាស់រថយន្តនិងអ្នករួមដំណើរត្រូវ
សមត្ថកិច្ចឃាត់បានឲ្យនៅរង់ចាំដោះស្រាយ។
ហេតុការណ៍នេះដែរកេីតឡេីងនៅវេលាម៉ោង ១ និង៥០នាទីយប់ឈានថ្ងៃទីចន្ទ១៥ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ចំណុចស្តុប២៤ម៉ោង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីយោងតាមប្រភពព័ត៌មានពីសមត្ថ កិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2-AZ 74 32 បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយនិងស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវម៉ុងរិទ្ធីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកបង្គោលស្លាកសញ្ញាពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សរងការខូចខាតរថយន្តនិងបង្គោលស្លាកសញ្ញាតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌសែនសុខរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត




