មហាយក្សអាស៊ី ចិន បានពន្យាសំណើររបស់សហរដ្ឋអាមេរិច ដែលសុំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ចូលក្នុងបញ្ជីខ្មៅនូវ កប៉ាល់ចំនួន ៣៣គ្រឿង ក្រុមហ៊ុនដឹកជញ្ជូន ២៧ និងបុរសជនជាតិតៃវ៉ាន់ម្នាក់ ដែលបានរំលោភនឹងទណ្ឌកម្មរបស់អន្តរជាតិប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន Reuters នៅថ្ងៃសៅរ៍នេះ។
សហរដ្ឋអាមេរិច បានដាក់សំណើរទៅក្រុមប្រឹក្សាសន្តិខុសរយៈពេល ១សប្ហាហ៏មកហើយ ដែលសំណើរនោះមានគោលដៅបិទសកម្មភាពជួយដូរតាមដែនទឹកខុសច្បាប់របស់ កូរ៉េខាងជើងដែលធ្វើការយកប្រេង និងលក់ធ្យូងថ្ម។
ទោះយ៉ាងណា ប្រទេសចិនដែលជាសមាជិកអចិន្ត្រៃយ៏ បានពន្យាពេលសំណើររបស់អាមេរិច ដោយមិនបានប្រាប់មូលហេតុសោះឡើយ។ ការពន្យាពេលនោះអាចនឹងដកវិញ និងត្រូវយកមកប្រើ នៅពេលដែលសមាជិកក្រុមប្រឹក្សាសន្តិសុខម្នាក់ចង់បានព៌តមានឲ្យច្រើនបន្ថែមទៀត។
គណៈកម្មការទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខ បានធ្វើការលើជំហរនៃការមូលមតិគ្នា។
ប្រសិនជាមានការយល់ស្របគ្នា កប៉ាល់ចំនួន ៣៣គ្រឿង ដែលមាន ១៩គ្រឿងជារបស់កូរ៉េខាងជើង នឹងត្រូវគេហាមមិនឲ្យចូលចតគ្រប់កំពុងផែទាំងអស់ទូទាំអពិភពលោក ហើយប្រទេសមួយចំនួនក៏តំរូវឲ្យដកបញ្ជីឈ្មោះកប៉ាល់ចំនួន ១៤ ដែលមិនមែនជារបស់កូរ៉េខាងជើង។
ចំណែកក្រុមហ៊ុន ២៧ និងបុគ្គលម្នាក់ នឹងត្រូវទទួលរកការបង្កទ្រព្យសម្បត្តិ។
សូមបញ្ជាក់ថា ក្រៅពីការដាក់សំណើរទៅកាន់អង្គការសហប្រជាជាតិ អាមេរិចក៏បានដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាឯកតោភាគី ទៅលើកូរ៉េខាងជើង ដើម្បីបង្កើតសម្ពាធលើក្រុងព្យុងយ៉ាង ឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ និងអាវុធរបស់ខ្លួន៕ សុភ័ក្ត្រ