គ្រឹះស្ថានអង្គរចេញសេចក្តីជូនដំណឹងដល់សាធារណជនជាតិ អន្តរជាតិ គ្រប់ប្រត្តិបត្តិការ ទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរណ៍បរទេសទាំងអស់ជ្រាបថា ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងធនាភាពទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីដ្ឋានអង្គរ ក៏ដូចជាមកព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលកមបានសម្រេចផ្តល់គោលនយោបាយលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស នូវការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរចាប់ពីថ្ងៃទី១១ មីនា ដល់ ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១។
ចំពោះប្រភេបណ្ណធម្មតា បណ្ណនេះសម្រាប់ការលើកទឹកចិត្តថ្មី ភ្ញៀវទេសចរទិញចូលទស្សនារមណីយដ្ឋានអង្គរ ១ថ្ងៃ អាចូលទស្សនាបានរយៈពេល២ថ្ងៃ។ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល ៣ថ្ងៃ អាចូលទស្សនាបានរយៈពេល៥ថ្ងៃ។ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល ៧ថ្ងៃ អាចូលទស្សនាបានរយៈពេល១០ថ្ងៃ។
ចំពោះប្រភេទបណ្ណរយៈពេលវែងដែលភ្ញៀវបរទេសមានទិដ្ឋាការរយៈពេល៣ខែឡើងទៅ ពួកគេអាច ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល១ខែអាចចូលទស្សនាបានរយៈពេល២ខែ។ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែអាចចូលទស្សនាបានរយៈពេល៦ខែ។ ទិញបណ្ណចូលទស្សនា២រមណីយដ្ឋានអង្គររយៈពេល៦ខែអាចចូលទស្សនាបានរយៈពេល១២ខែ៕ រក្សាសិទ្ធិដោយ ៖ CEN


