Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​មិន​អស់ចិត្ត ! អ្នកនាង ដេ​ត ម៉ាលី​ណា ចេញ​វីដេអូ​ជិត​២​ម៉ោង បញ្ជាក់​ការពិត​រឿង​អតីត​ស្វាមី​ចោទប្រកាន់​បង្ខិតបង្ខំ​ឲ្យ​ក្រៀវ តាមពិត​អ៊ី​សោះ​! (​វីដេអូ​)

​ជុំវិញ​រឿងរ៉ាវ​បែកបាក់​ជីវិត​ប្តី​ប្រពន្ធ​រវាង​អ្នកនាង ដេ​ត ម៉ា​លីដា និង​លោក ឌួង ឆាយ ឃើញថា​នៅ​មិនទាន់​ស្ងប់​នោះទេ ដោយ​កាលពី​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ អ្នកនាង ដេ​ត ម៉ាលី​ណា ព្រោះតែ​មិន​អស់ចិត្ត បានចេញ​វីដេអូ Live ដែល​អាច​លើកចុងក្រោយ ដើម្បី​បញ្ជាក់​ការពិត​ឲ្យ​អស់​មន្ទិលសង្ស័យ ពាក់ព័ន្ធ​អតីត​ស្វាមី ឌួង ឆាយ ចោទប្រកាន់ថា​ខ្លួន​បាន​បង្ខិតបង្ខំ​ឲ្យ​ក្រៀវ​។​

​តាមរយៈ​វីដេអូ​មាន​រយៈពេល​ជិត​២​ម៉ោង ក្នុងនោះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​ពន្យល់​ហេតុផល​អំពី​ការចោទប្រកាន់​ខាងលើនេះ​ឲ្យ​ដឹងថា ទាក់ទង​នឹង​ក្រៀវ​ហ្នឹង គឺ​អ្នកនាង​អត់​ដឹងថា​ជា​អ្វី​នោះទេ តែបើ​តាម​ពេទ្យ​ថា ក្រៀវ​គឺជា​ការចង​មេជី​វិត​របស់​មនុស្ស​ប្រុស គឺ​ធម្មតា​ដូច​មនុស្ស​ស្រី​យើង​ចង​ស្បូន​កុំ​ឲ្យ​មានកូន​អ៊ីចឹង​ដែរ​។ អ្នកនាង​បន្តថា ដោយសារតែ​អ្នកនាង​លេបថ្នាំ​ពន្យារកំណើត​អស់​រយៈពេល ៧ ឆ្នាំ មកហើយ អ៊ីចឹង អ្នកនាង​មិនអាច​បន្ត​លេប​ទៀត​ទេ ហើយ​នៅ​ពេលឮ​ប្រពន្ធ​និយាយ​បែបនេះ អតីត​ស្វាមី ឌួង ឆាយ ក៏បាន​ពោល​ពាក្យ​ហាក់​អាណិត​ប្រាប់​ប្រពន្ធ​ថា ខ្លួន​នឹង​ចង​មេជី​វិត ដើម្បី​កុំ​ឲ្យ​ប្រពន្ធ​ពិបាក​ក្នុងការ​ពន្យារកំណើត​ទៀត និង​គិត​ខ្វល់​ច្រើន​ខ្លាច​ខ្លួន​មាន​ស្រី ព្រោះ​តែមាន​ប្រវត្តិ​រួមរស់​ជា​ប្តី​ប្រពន្ធ​រយៈពេល ១៣ ឆ្នាំ មកនេះ ប្រពន្ធ​ចាប់បាន​មាន​ស្រី​មិនចេះ​អស់​។ ប៉ុន្តែ អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ គឺ​បន្ទាប់មក ឌួង ឆាយ ស្រាប់តែ​ក្រឡះសម្តី​ថា ខ្លួន​អត់​ចង​មេជី​វិត​ដើម្បី​ពន្យារកំណើត​នោះទេ តែបើ​ចង់​ឲ្យ​ចង​មេជី​វិត គឺ​ទាល់តែ​ឲ្យ​ខ្លួន​មាន​ស្រី​តាម​សេរី ទោះ​ដឹង​ក៏​មិនត្រូវ​មាត់​រករឿង​ឡើយ​។ តាមរយៈ អ្នកនាង ដេ​ត ម៉ាលី​ណា សួរ​ទៅកាន់​បងប្អូន​ថា​តើ​មាន​មនុស្ស​ស្រី​ណា​ធ្វើ​បានទេ ទទួលយក​បានទេ​?​។​

​ដោយឡែក ទាក់ទង​នឹង​រឿង​អារ​ដៃ​វិញ អ្នកនាង ដេ​ត ម៉ាលី​ណា ក៏បាន​ទម្លាយ​ចេញ​ឲ្យ​អស់​ទៀតថា វា​ជាការ​ពិតណាស់ ក្នុងអំឡុង​រួមរស់​ជាមួយ ឌួង ឆាយ រយៈពេល ១៣ ឆ្នាំ គឺ​ខ្លួន​បាន​បាន​អារ​ដៃ​ចំនួន​២​លើក​។ ក្នុងនោះ អារ​ដៃ​ឆ្វេង​លើក​ទី​១ (​ប៉ុនប៉ង​សម្លាប់ខ្លួន ដេរ​អស់​ចំនួន​១១​ថ្នេរ​) ក្នុង​វ័យ ១៧-១៨ ឆ្នាំ គឺ​ដោយសារតែ​ពេលនោះ ឌួង ឆាយ បាន​ចាប់បង្ខំ​ទាំង​កម្រោល​… ទាំង​ដែល​រូបនាង​មិន​ស្រឡាញ់​សូម្បី​បន្តិច (O % ដែល​ចង់យក​ធ្វើជា​ប្តី​) និង​អារ​ដៃស្តាំ​លើក​ទី​២ ពេល​មានកូន​១​លើកដំបូង គឺ​ដោយសារ​ឈឺចិត្ត​ប្តី​ល្មោភ​ស្រី ឌួង ឆាយ មាន​ស្រី ឬ​ហៅថា​មាន​ប្រពន្ធចុង​តែម្តង​។ និង​នៅមាន​រឿងរ៉ាវ​ឈឺចាប់​ជាច្រើន​ទៀត ដែល​អ្នកនាង ដេ​ត ម៉ាលី​ណា បាន​លើកយក​និយាយ​ស្ទើរ​គ្មាន​សល់​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​