គ្រូបង្រៀន បច្ចេកវិទ្យាព័ត៍មានមួយនៅប្រទេស Ghana ឈ្មោះ Richard Appiah Akoto បង្រៀន ICT នៅសាលាមធ្យមសិក្សា Betenase M/A ។ សាលារៀននេះមិនមានកុំព្យូទ័រទេ បើទោះបីជាឆ្នាំ 2011, ICT គឺជាផ្នែកមួយនៃការប្រលងថ្នាក់ជាតិ។
ដូច្នោះហើយលោកគ្រូ Richard Appiah Akoto បានគូរនៅលើក្តារខៀន ចំណុចប្រទាក់ Microsoft Word ដើម្បីបង្រៀនសិស្ស។ យ៉ាងនេះក្តី សិស្សក៏មានការរំភើបយ៉ាងខ្លាំងអំពីវិធីបង្រៀនរបស់លោក។
Akoto បង្រៀនសិស្សរបស់គាត់ដោយគូរនៅលើក្តារបន្ទះ។
“នេះមិនមែនជាលើកទីមួយដែលខ្ញុំបានគូរវា។ ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំហើយ ខ្ញុំតែងតែធ្វើបែបនោះនៅថ្នាក់ជារៀងរាល់ថ្ងៃ។ គ្រូម្នាក់ៗមានវិធី ដើម្បីបង្រៀនផ្សេងគ្នា ហើយនេះគឺជាវិធីផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំមិនគិតថា រូបថតរបស់ខ្ញុំនៅលើហ្វេសប៊ុក មានភាពទាក់ទាញដល់មនុស្សគ្រប់គ្នាអីចឹងសោះ”។
ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន “Owura Kwadwo Hottish” របស់ Akoto ទៀងទាត់តែងបង្ហោះរូបថតទៀងទាត់ ដើម្បីបង្ហាញមនុស្សទាំងឡាយដឹងច្បាស់ពីជីវិតវេទនារបស់ប្រជាជនអាហ្វ្រិក។ សំណាងល្អ រូបភាពនៃវិធីសាស្ត្របង្រៀនរបស់ Akoto បានទទួលការយកចិត្តទុកដាក់ពីសហគ្រិនបច្ចេកវិទ្យា Rebecca Enonchong ។
Enonchong បានទាក់ទងអំពីករណីពិសេសរបស់ Akoto ជាមួយ Microsoft តាមរយៈ Twitter ។ ជាការឆ្លើយតបក្រុមហ៊ុន Microsoft បានសន្យាថា នឹងបញ្ជូនលោក Akoto ទៅកុំព្យូទ័រ និងសៀវភៅអប់រំទំនើបរបស់ខ្លួនអោយទៅលោក Akoto៕ ចន្ទ្រា MacBook Pro