នេះជាហេតុការណ៍ដ៏សាហាវ និងពុំនឹកស្មានទាល់តែសោះ ព្រោះតែមិនគួរណា ដែលស្ត្រីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួន រួមជាមួយកូនប្រុសតូចៗ២មាលរបស់ខ្លួនបែបនេះ ដើម្បីប្រឆាំងទៅនឹងប្តីរបស់នាងដែលប្រើអំពើហិង្សាគ្មានលោះថ្ងៃ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងក្នុងខែមករា ឆ្នាំ ២០១៥ នៅពេលដែលសពស្ត្រីម្នាក់ឈ្មោះ Nirmala អាយុ ២៤ ឆ្នាំ និងកូនប្រុសរបស់នាង២នាក់ដែលមានឈ្មោះ Lokesh អាយុ ៥ ឆ្នាំ និង Mukesh អាយុ ៣ ត្រូវបានរកឃើញព្យួរខ្លួនស្លាប់យ៉ាងអណោចអាធម នៅឯជញ្ជាំងអណ្តូងធំមួយ ស្ថិតក្នុងភូមិ Walpur ស្រុក Alirajpur រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ។
បន្ទាប់ហេតុការណ៍នេះបានកើតឡើង ប្តីរបស់នាងបានរាយការណ៍ទៅប៉ូលីសថា គ្រួសាររបស់គាត់បានធ្វើអត្តឃាត ។
ប៉ូលីស Sondhwa បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតុហេតុ ប៉ុន្តែ វាហួសពេលទៅហើយ… ។
ការស៊ើបអង្កេតបឋម បានបង្ហាញថា ប្តីរបស់ស្ត្រីរងគ្រោះ គឺជាមនុស្សផឹកស្រាប្រមឹករាល់ថ្ងៃ និងតែងប្រើអំពើហិង្សាមកលើប្រពន្ធ ។ ប្រភពមួយចំនួនបាននិយាយថា ទង្វើបោកប្រាស់ គឺអាចជាមូលហេតុបង្កករណីនេះឡើង ។
ទោះបីរបាយការណ៍ជំហានដំបូង ចង្អុលបង្ហាញថា ករណីអំពើអត្តឃាតនេះកើតឡើង គឺដោយសារការរំលោភបំពានអាពាហ៍ពិពាហ៍យ៉ាងណាក៏ដោយ តែអាជ្ញាធរពុំបានចាត់វិធានការមកលើបុរសជាប្តី ដែលជាជនសង្ស័យដ៏សំខាន់នេះទេ ៕ ចន្ទី