ឆ្នាំជូត ៖ រាសីឡើងខ្ពស់ត្រដែត។ ការងារមានឱកាសភ្លឺស្វាងច្រើន ការលំបាកតែងមានអ្នកជួយយកអាសា និងមានដៃគូសហការថ្មី។ លុយកាក់មានចំណូលហូរចូលមិនដាច់ទោះតិចក្តីច្រើនក្តី។ មនោសញ្ចេតនារីកចម្រើនល្អប្រសើរ។ សុខភាពគប្បីបង្កើនការហាត់ប្រាណ។ ទិសល្អ គឺទិសអាគ្នេយ៍ ប្រយ័ត្នទិសឦសាន ។ ពណ៌ល្អ លឿង។ អ្នកជួយយកអាសា ឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម ។ ការងាររបស់អ្នកឆ្នាំឆ្លូវបានចាប់ផ្តើមឈានចូលរបត់ថ្មីអ្នកនឹងរវល់ជាង ប៉ុន្តែកុំវក់នឹងការងារពេកដល់ថ្នាក់ភ្លេចថែទាំខ្លួនឯង។ លុយកាក់ពេលតានតឹងអារម្មណ៍ការដើរទិញរបស់របរក៏ជាវិធីសម្រួលអារម្មណ៍យ៉ាងល្អ។ មនោសញ្ចេតនាមានឱកាសបាននៅក្បែរអ្នកដែលខ្លួនកោតសរសើរ ស្រឡាញ់ពេញចិត្ត។ សុខភាព មិនត្រូវទទួលទានរបស់ត្រជាក់។ ទិសល្អ គឺទិសខាងជើង ប្រយ័ត្នទិសខាងត្បូង ។ ពណ៌ល្អពណ៌ខៀវ។ អ្នកជួយយកអាសា ឆ្នាំជូត៕
ឆ្នាំខាល ៖រាសីស្រុតចុះ ។ ការងារចង់ជោគជ័យក្នុងការងារត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តច្រើនជាងមុន កុំដោយសារតែផលប្រយោជន៍ចំពោះមុខ ធ្វើឲ្យខកឱកាសធំទៅថ្ងៃក្រោយ។ លុយកាក់ ចាយវាយត្រូវផ្អែកលើប្រាក់ចំណូលរបស់ខ្លួន កុំខ្ជះខ្ជាយពេក។ មនោសញ្ចេតនាមានការយល់ច្រឡំបន្តិចបន្តួចបណ្តាលឲ្យតានតឹង ឈ្លោះប្រកែក។ សុខភាពត្រូវប្រយ័ត្នថែទាំផ្លូវពោះវៀន គួរបង្កើនការបរិភោគអាហារសម្បូរវីតាមីន C។ ទិសល្អ គឺទិសខាងជើង ប្រយ័ត្នទិសអាគ្នេយ៍។ ពណ៌ល្អគឺពណ៌លឿង។ អ្នកជួយយកអាសា ឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារត្រូវយកចិត្តទុកដាក់កសាងទំនាក់ទំនងល្អជាមួយអ្នករួមការងារ។ លុយកាក់ ដោយសារភាពអល់អែកអ្នកបានធ្វើឲ្យបាត់បង់ឱកាសរកប្រាក់ធំ។ មនោសញ្ចេតនាអ្នកនៅលីវមានឱកាសជួបមនុស្សដែលខ្លួនប្រាថ្នាចង់ជួប អ្នកមានគ្រួសារត្រូវយកចិត្តទុកដាក់ថែរក្សាមនោសញ្ចេតនាកុំឲ្យប្រេះឆា។ សុខភាពបង្កើនបរិភោគអាហាសម្បូរវីតាមីន។ ទិសល្អ គឺទិសនិរតី ប្រយ័ត្នទិសខាងអាគ្នេយ៍ ។ ពណ៌ល្អ គឺពណ៌ស។ អ្នកជួយយកអាសា ឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ទោះបីការងារបច្ចុប្បន្នមិននាំមកនូវប្រាក់ចំណូលដូចបំណង តែថ្ងៃនេះក៏ពុំមែនជាពេលវេលាសមស្របដើម្បីផ្លាស់ប្តូរ។ លុយកាក់ថ្ងៃនេះមានប្រាក់ចំណូល តែចំណាយច្រើន ដូច្នេះត្រូវសម្រួលផែនការចំណាយឲ្យសមហេតុផល។ មនោសញ្ចេតនា អ្នកនៅលីវគួរព្យាយាមចេញក្រៅជួបទាក់ទងជាមួយមនុស្សគ្រប់គ្នានោះ ក្នុងឱកាសនឹងមកដល់។ សុខភាព មិនត្រូវបរិភោគរបស់ត្រជាក់។ ទិសល្អ គឺទិសខាងជើង ប្រយ័ត្នទិសខាងកើត។ ពណ៌ល្អគឺខៀវ។ អ្នកជួយយកអាសា ឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារហត់នឿយណាស់តែមិននាំមកនូវសមិទ្ធិផលដូចបំណង។ លុយកាក់ ថ្ងៃនេះមិនសមស្របសម្រាប់វិនិយោគទុន។ មនោសញ្ចេតនា មានការយល់ច្រឡំចាំត្រូវដោះស្រាយភ្លាមកុំឲ្យគ្រប់យ៉ាងឈានទៅជាទំនាស់ឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នកទាំង២។ សុខភាព ស្ថិរភាពល្អ។ ទិសល្អ គឺទិសត្បូង ប្រយ័ត្នទិសពាយ័ព្យ ។ ពណ៌ល្អ ពណ៌ក្រហម ។ អ្នកជួយយកអាសាឆ្នាំមមី៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារថ្ងៃនេះដំណើរការល្អធម្មតា ប៉ុន្តែក៏មិនត្រូវភ្លេចខ្លួន គួរខិតខំពង្រឹងបន្ថែមទៀត។ លុយកាក់មានប្រាក់កុំដឹងតែទុក គួររៀនវិធីចំណាយឲ្យមានប្រសិទ្ធភាព និងសមហេតុផល។ មនោសញ្ចេតនាអ្នកនៅលីវពេលចេញក្រៅត្រូវរៀបចំខ្លួនឲ្យបានល្អដើម្បីបង្កើនភាពទាក់ទាញ។ សុខភាព ប្រយ័ត្នប្រយែងដំណេកមិនត្រូវអត់ងងុយដល់យប់ជ្រៅ។ ទិសល្អ គឺទិសពាយ័ព្យ ប្រយ័ត្នទិសខាងត្បូង។ ពណ៌ល្អ គឺពណ៌ស ។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារមានការប្រែប្រួលច្រើន ត្រូវត្រៀមស្មារតីប្រឈមកុំឲ្យអសកម្ម។ លុយកាក់ ទាល់តែព្យាយាមបំផុតទើបបានចំណូលពេញចិត្ត។ មនោសញ្ចេតនាត្រូវលៃពេលនៅក្បែរគ្នាឲ្យបានច្រើនជាងមុន។ សុខភាព អាកាសធាតុផ្លាស់ប្តូរត្រូវប្រយ័ត្នអាហារនិងបង្កើនការហាត់ប្រាណ។ ទិសល្អ គឺទិសត្បូង ប្រយ័ត្នទិសជើង ។ ពណ៌ល្អគឺពណ៌ក្រហម។ អ្នកជួយយកអាសាគឺឆ្នាំមមី៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់ត្រដែត។ ការងាររីកចម្រើនល្អប្រសើរ។ លុយកាក់មានឱកាសបង្កើនប្រាក់ចំណូល។ មនោសញ្ចេតនាជួនកាលគ្រាន់តែបង្ហាញការយកចិត្តទុកដាក់បន្តិចបន្តួចក៏ផ្តល់ប្រសិទ្ធភាពខ្ពស់ជាងពាក្យសម្តីឥតបានការ។ សុខភាព មិនត្រូវអត់ងងុយព្រោះនឹងបំផ្លាញសុខភាពអ្នកយ៉ាងលឿន។ ពណ៌ល្អ គឺពណ៌លឿង។ ទិសនាំលាភ ទិសខាងជើង ប្រយ័ត្នទិស ឦសាន។ អ្នកជួយយកអាសា គឺឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ ការងារ សមត្ថភាពសហការការងារនៅខ្សោយ ហេតុនេះប្រសិទ្ធភាពពុំទាន់ខ្ពស់។ លុយកាក់មិនត្រូវវិនិយោគព្រោះមានហានិភ័យយ៉ាងធំ។ មនោសញ្ចេតនា អ្នកដែលខ្លួនមិនចូលចិត្តតែងនៅក្បែរខ្លួន អ្នកដែលខ្លួនត្រូវការបែរជាមិនអាចជិត។ សុខភាព ត្រូវគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ។ ទិសល្អ គឺទិសកើត ប្រយ័ត្នទិសខាងលិច។ពណ៌ល្អ គឺពណ៌លឿង ។ អ្នកជួយយកអាសា គឺឆ្នាំចរ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ ។ ការងារត្រូវចេះសហការជាមួយនឹងអ្នករួមការងារ និងធ្វើតាមបញ្ហារបស់ថ្នាក់លើ។ លុយកាក់ប្រាក់ចំណូលមានកម្រិត ចាយវាយត្រូវមានផែនការ។ មនោសញ្ចេតនាអ្នកនៅលីវបានជួបមនុស្សដែលខ្លួនប៉ងប្រាថ្នា តែមិនចេះសម្តែងទឹកចិត្ត ហេតុនេះទំនាក់ទំនងក៏នៅទ្រឹងដដែល មិនរីកចម្រើនទៅមុខ ហេតុនេះទំនាក់ទំនងក៏នៅទ្រឹងដដែល មិនរីកចម្រើនទៅមុខ។ សុខភាព ត្រូវយកចិត្តទុកដាក់ដល់គុណភាពដំណេក។ ទិសល្អ គឺទិសខាងត្បូង ប្រយ័ត្នទិសខាងលិច។ ពណ៌ល្អ គឺពណ៌ក្រហម។ អ្នកជួយយកអាសា ឆ្នាំមមី ៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារគ្រប់ផែនការសុទ្ធតែរាំងស្ទះធ្វើឲ្យអ្នកធុញធ្រាន់នឿយណាយ។ លុយកាក់វិនិយោគនៅពេលវេលានេះងាយជួបហានិភ័យធំ។ មនោសញ្ចេតនាកាន់តែអង្កេតឃើញពិបាកនឹងចុះសម្រុងជាមួយគ្នា។ សុខភាព ប្រយ័ត្នជំងឺផ្លូវរំលាយអាហារ ចៀសវាងបរិភោគអាហារមានប្រេងខ្លាញ់ច្រើន។ ទិសល្អ គឺទិសខាងលិច ប្រយ័ត្នទិសខាងកើត។ ពណ៌ល្អ ពណ៌ផ្ទៃមេឃ។ អ្នកជួយយកអាសា គឺឆ្នាំថោះ៕ សូយន