Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត ! រត់ពីធ្វើចត្តាឡីស័កនៅភ្នំពេញ ភៀសខ្លួនទៅចូលជ្រកជ្រៀតផឹកស៊ីច្រើនកន្លែង ផ្អើលខេត្តពោធិ៍សាត់

បុរសម្នាក់ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញ ឆ្ពោះមកខេត្តពោធិ៍សាត់ ចំនួន ២ យប់ និង៣ថ្ងៃ ហើយ ដោយបានចូលច្រើនកន្លែងនៅក្នុងខេត្ត និងក៏បានប៉ះពាល់ជាមួយមនុស្សជាច្រើននាក់ផងដែរ។

បុរសរូបនេះមានឈ្មោះថា មួន សុភាន់ អាយុ ៣៥ ឆ្នាំ ត្រូវបានដឹងថា បានចូលទៅស្នាក់នៅផ្ទះសំណាក់នគរមាស ចំនួន ២ យប់, ចូលទៅស្រស់ស្រូបអាហារនៅភោជនីយដ្ឋាន ឡាំ ស៊ីអេង, ចូលទៅកាត់សក់នៅហាងពេញចិត្ត ចុងកោះ និងចូលផឹកស៊ីនៅហាងសំនៀងសុខសាន្ត និងក៏មិនដឹងថាបានចូលទៅកាន់កន្លែងផ្សេងៗទៀតនោះទេ។

តែទោះយ៉ាងណា បុរសខាងលើនេះ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ តាមស្រាវជ្រាវ និងធ្វើការឃាត់ខ្លួននៅវេលាម៉ោង ៨ និង ៣០ នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ស្ថិតក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចក៏បាននាំយកទៅពិនិត្យសុខភាព និងយកសំណាកដើម្បីរកជំងឺកូវី១៩ រួចរាល់ ហើយបច្ចុប្បន្ន កំពុងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្កែកខេត្ត។

ដោយឡែក ទីតាំងខាងលើដែលជាប់ពាក់ព័ន្ធនឹងបុរសរូបនេះបានទៅ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការហ៊ុព័ទ្ធ និងផ្អាកដំណើរការជាបណ្តោះអាសន្ន ហើយសមត្ថកិច្ចក៏កំពុងបន្តស្រាវជ្រាវអ្នកពាក់ព័ន្ធដទៃទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង