Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវដល់កងទ័ព និងប្រជាពលរដ្ឋ ចូលរួមការពារទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការអំពាវនាវទៅដល់កងទ័ព ក៏ដូចជាប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ កុំឲ្យឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍ ពីព្រោះនាពេលបច្ចុប្បន្ននេះ ការឆ្លងរីករាលដាលដ៏ខ្លាំងនៃជំងឺកូវី១៩ ចូលទៅក្នុងសហគមន៍។

ការអំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់ គឺស្របពេលដែលក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេតទៅ។
ចំពោះការមិនគោរពតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវពិន័យជាប្រាក់ចាប់ពីពេលនេះតទៅ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ប្រាប់ CEN ថា ការអំពាវនាវនេះ គឺបានធ្វើជាបន្តបន្ទាប់គ្រប់ទីកន្លែងទាំងអស់ មិនថាតែនៅក្នុងកងទ័ព និងប្រជាពលរដ្ឋទេ គឺបានធ្វើគ្រប់ទីកន្លែងទាំងអស់ រួមទាំងប្រព័ន្ធសារព័ត៍មានក៏បានចូលរួមយ៉ាងសកម្មក្នុងការណែនាំ និងការផ្សព្វផ្សាយជាបន្តបន្ទាប់ពីសំណាក់ក្រសួងសុខាភិបាល ពីព្រោះនៅកម្ពុជាកំពុងតែមានការរីករាលដាលជំងឺកូវីដ១៩ ដ៏ខ្លាំអនៅក្នុងសហគមន៍។

ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៨១៧នាក់ អ្នកជាសះស្បើយមានចំនួន ១០៣៣នាក់ អ្នកកំពុងព្យាបាលមានចំនួន ៧៧៧ នាក់ និងអ្នកស្លាប់មានចំនួន ០៥នាក់៕ រក្សាសិទ្ធិដោយ៖ ចេស្តារ