គ្មាននរណាអាចបជ្ឈប់កីឡាការ រ៉ូណាល់ដូ (Cristiano Ronaldo) មិនឲ្យលើកពានបានឡើយ ពោលនៅថ្ងៃច័ន្ទនេះ កីឡាកររបស់ក្រុមស្តេចស Real Madrid បានទម្លាក់គូប្រជែងរបស់ខ្លួន គឺកីឡាករ Messi និង Neymar ដើម្បីឈ្នះពានកីឡាការល្អបំផុតក្នុងឆ្នាំ ២០១៧។
នេះគឺជាការឈ្នះពានកីឡាការល្អបំផុតរបស់ FIFA ពីរឆ្នាំជាប់គ្នា។
កាលពីឆ្នាំមុន កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានជួយឲ្យក្រុម Real Madrid ឈ្នះពានជាច្រើន រួមមានពានលំដាក់កំពូលប្រចាំទ្វីបអឺរ៉ុប (Champion League)។
រ៉ូណាល់ដូ បានអរគុណដល់កីឡាករទាំងអស់ដែលបានបោះឆ្នោតគាំទ្ររូបខ្លួន ព្រមទាំងបានអរគុណដល់ក្លឹបរបស់ខ្លួន ដែលបានគាំទ្រខ្លួនគ្រប់ពេលទាំងអស់។
គាត់ក៏បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រជុំវិញពិភពលោកផងដែរ៕