ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាអស់រយៈពេល ២ ឆ្នាំ ហាងដូមីណូភីហ្សា បានសម្ពោធដាក់អោយប្រើប្រាស់ប្រព័ន្ធកុម្មង់ភីហ្សាតាមអនឡាញរបស់ដូមីណូភីហ្សានៅកម្ពុជាជាផ្លូវការ ដើម្បីបង្ហាញនូវភាពឈានមុខគេខាងផ្នែកបច្ចេកវិទ្យាឌីជីថល។
ក្នុងឱកាសដ៏ពិសេសនេះផងដែរ អតិថិជនទាំងអស់នឹងអាចរីករាយជាមួយប្រូម៉ូសិនពិសេសៗគឺការបញ្ចុះតម្លៃ ៥០ ភាគរយលើភីហ្សាខ្នាតកណ្តាល និងខ្នាតធំ រាល់ការកុម្មង់ទិញតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ២៣ ខែតុលា រហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា។ មិនត្រឹមតែប៉ុណ្ណោះ រាល់ការកុម្មង់ទិញតាមអនឡាញទាំងអស់ នឹងទទួលបានការ free ជូនសំបុត្រទៅកំសាន្តនៅ Kid City ចំនួន ២ ផងដែរ។
លោកគួច សុខលី ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនយីនកុកហ្វូដខប ដែលជាសម្ព័ន្ធក្រុមហ៊ុនទិញសិទ្ធិដូមីណូភីហ្សា មកបើកដំណើរការនៅប្រទេសកម្ពុជា បានថ្លែងអោយដឹងថា “នេះជាមោទនភាពថ្មីមួយទៀតរបស់ដូមីណូភីហ្សាកម្ពុជា ដែលបានសម្ពោធដំណើរការប្រព័ន្ធកុម្មង់តាមអនឡាញដំបូងគេ ក្នុងចំណោមបណ្តាប្រទេសនានានៅក្នុងអាស៊ីប៉ាស៊ីហ្វិក ដែលមានបើកដំណើរការហាងដូមីណូភីហ្សា។ ការធ្វើទំនើបកម្មនេះ គឺដើម្បីផ្តល់ជូនភាពងាយស្រួលកាន់តែខ្លាំងដល់អតិថិជនដូមីណូទាំងអស់ ក្នុងការកុម្មង់ភីហ្សាអនឡាញគ្រប់ពេលវេលា គ្រប់ទីកន្លែង បន្ថែមពីលើការកុម្មង់នៅក្នុងហាង និងតាមទូរស័ព្ទជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តត្រឹមតែ ៣០ នាទីរបស់យើង”។
លោក គួច សុខលី បានបញ្ជាក់បន្ថែមទៀតថា “តាមរយៈប្រព័ន្ធដ៏ទំនើបនេះ អតិថិជនទាំងអស់អាចចាប់ផ្តើមកុម្មង់អនឡាញចាប់ពីថ្ងៃនេះ តាមរយៈវែបសាយ និង app របស់ដូមីណូឈ្មោះ “Domino’s Pizza Asia Pacific” ដែលអាចដោនឡូតប្រើប្រាស់បានទាំងប្រព័ន្ធប្រតិបត្តិការ Android និង IOS ។ ក្នុងនោះ អតិថិជននឹងអាចរីករាយជាមួយនឹងមុខងារពិសេសៗដូចជា Pizza Profile សម្រាប់អោយអតិថិជនងាយស្រួលរក្សាទុកអាស័យដ្ឋានរបស់ខ្លួនដោយមិនចាំបាច់បំពេញច្រើនដង, Easy Order សម្រាប់អតិថិជនរក្សាទុកប្រភេទនៃការកុម្មង់ដែលចូលចិត្តសម្រាប់ការកុម្មង់លើកក្រោយ, Domino’s Tracker សម្រាប់តាមដានពីការដឹកជញ្ជូននៅតាមផ្លូវ, និង Order Now or Order Later ដើម្បីជ្រើសរើសរវាងការកុម្មង់ភ្លាមៗ ប្ញក៏កុម្មង់ទុកជាមុន”។
គួរបញ្ជាក់ផងដែរថា Domino’s Pizza បានបើកដំណើរការនៅប្រទេសកម្ពុជាក្នុងខែមករា ឆ្នាំ ២០១៥ ហើយបើគិតមកត្រឹមខែតុលាឆ្នាំ ២០១៧ នេះ ហាងដូមីណូភីហ្សាបានពង្រីកសាខាបានចំនួន 6 សាខា រួមមានសាខាបឹងកេងកង, ផ្សារទំនើបស៊ីធីម៉ល, IFL, ផ្សារទំនើបអ៊ីអនម៉ល, ភ្នំពេញថ្មី និងផ្សារដើមថ្កូវ។ Domino’s Pizza គឺជាភីហ្សាលេខ ១ មកពីសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦០ និងមានលក់ភីហ្សាឈ្ងុយឆ្ងាញ់ពិសេសគ្រប់រសជាតិ ដូចជារសជាតិគ្រឿងសមុទ្រ, ផេបភើរ៉ូនី (Pepperoni), មីតហ្សា (Meatzza), ហាវ៉ៃ (Hawai), បេកខន (Bacon), និងប៊ីប៊ីឃ្យូ (BBQ) រួមទាំងនំប៉័ងខ្ទឹម ស្លាបមាន់បំពង នំប៉័ង Cinnastix, នំសូកូឡា និងប្រភេទអាហារទាន់ចិត្តជាច្រើនមុខទៀត។ បច្ចុប្បន្ន ហាងដូមីណូភីហ្សាមានសាខាជាង ១១,០០០ ហាងទូទាំងពិភពលោក៕ ដោយ ៖ វិចិត្រ